បើតាមអធិការខណ្ឌមានជ័យ លោក ម៉េង វិមានតារា, នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ជនល្មើសម្នាក់នេះ បានបើកឡានបញ្ច្រាសទិសនៅចំណុចក្បាលថ្នល់ ពេលនោះនគរបាលចរាចរចាប់ផាក!
ក្រោយចាប់ផាក ជននេះបានឈ្លោះ និងប្រើកាយវិកាមិនសមរម្យដាក់សមត្ថកិច្ច គាប់ជួនមានអ្នកកាសែតនៅទីនោះក៏បានឡាយ ស្រាប់តែរូបគេទាញដុំថ្ម និងស្បែកជើងគប់!
ក្រោយបង្កហិង្សាយ៉ាងខ្លាំងបែបនេះ ក៏នគរបាលខណ្ឌមានជ័យចាប់វាយខ្នោះទៅក្រោយតែម្តង! ក្រោយការពិនិត្យ ជននេះមានជាតិអាល់កុលរហូតដល់០,៩១មីល្លីក្រាម ក្នុងមួយលីត្រខ្យល់ (ខ្លាំងគ្រាន់បើ) និងប្រើថ្នាំញៀនទៀតផង!
តែតាមម្តាយ និងប្រពន្ធវិញថា ជននេះមានសតិមិនសូវគ្រប់ ហើយធ្លាប់បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន៦ដងមកហើយ! ទាំងម្តាយ និងប្រពន្ធសុំអោយសមត្ថកិច្ចយោគយល់ និងអោយបញ្ជូនម្តងទៀតទៅមណ្ឌលឱកាសខ្ញុំ ៕
Posted by Vanny Seven on Sunday, 23 June 2019
Posted by Vanny Seven on Sunday, 23 June 2019