លោក Joseph Keter ជាអ្នកជួយសង្គ្រោះសត្វព្រៃ សត្វព្រៃដែលគាត់បានជួយគឺជាកូនរបស់គាត់ គាត់ចិញ្ចឹមពួកវា លេងជាមួយពួកវា រស់នៅជាមួយពួកវា ។
គាត់យកចិត្តទុកដាក់ខ្លាំងចំពោះកូនសត្វដែលនៅតូច រហូតដល់វាធំល្មមពួកយើងលែងវាទៅក្នុងព្រៃវិញ។ គាត់ចង់អោយទារកដែលកំព្រាទាំងអស់មានជីវិតរស់រាន គាត់បានលែងសត្វព្រៃដែលកំព្រាចំនួន១០០ក្បាលរួចមកហើយទៅក្នុងព្រៃវិញ។
វាជាល្អបំផុតសម្រាប់មនុស្សជំនាន់ក្រោយ គាត់ធ្វើដំណើរជុំវិញសួនឧទ្យានហើយស្វែងរកសត្វដែលកំព្រានិងយកវាមកថែទាំ។ បញ្ហាធំបំផុតនោះគឺគ្រោះរាំងស្ងួត ប្រហែលជាមេបារបស់ពួកវាងាប់ ដូចនេះទើបគាត់ក្លាយជាឪពុកផង ម្ដាយផងរបស់សត្វទាំងនោះ ការងារនេះគឺវាល្អសំរាប់គាត់ គាត់សប្បាយចិត្តនៅពេលឃើញកូនសត្វទាំងនោះត្រូវបានជួយសង្គ្រោះ នេះជាពេលវលាដែលគាត់មានមោទនភាពបំផុត ហើយគាត់ស្រលាញ់ពួកវា៕