Home ពត៍មានថ្មីៗ បើយ៉ាងហ្នឹងៗមិនរស់ទេ!លេងសុទ្ធតែផ្សំឡេថ្នាំខាត់ស្បែកដាក់ជាមួយជី​នាគ2 អោយមានគុណភាពស្លាប់អស់ហើយអ្នកប្រើ

បើយ៉ាងហ្នឹងៗមិនរស់ទេ!លេងសុទ្ធតែផ្សំឡេថ្នាំខាត់ស្បែកដាក់ជាមួយជី​នាគ2 អោយមានគុណភាពស្លាប់អស់ហើយអ្នកប្រើ

141

យោងតាមការដឹកនាំដ៌ខ្ពង់ខ្ពស់របស់ ឯ.ឧ នាយឧត្តមសេនីយ៌ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៅវេលាម៉ោង ១៤,២០នាទី ថ្ងៃសុក្រ ០៨រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក្ត ព.ស២៥៦៣ ត្រូវ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃើញ ផលិតផល និងសារធាតុគីមីបំរើឲ្យការ ផលិតគ្រឿងសំអាងចំនួនប្រមាណ ១១ប្រភេទ(សំភារៈសំបកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពុំមានច្បាប់អនុញ្ញាតិចំនួនប្រមាណ ២.៧០០គីឡូក្រាម ។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងបិទឃ្លុំបេ នៅទីតាំងខាងលើ និងបានយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៌រកសារធាតុហាមឃាត់ និងបាននាំខ្លួនម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

ប្រភពពី៖ នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច