Home ពត៍មានថ្មីៗ បេក្ខជន Masterchef Khmer បានបង្ហាញស្នាដៃថ្មីបន្ទាប់ពី​មីល្ពៅ នោះគឺ «មី ទុរេន»!

បេក្ខជន Masterchef Khmer បានបង្ហាញស្នាដៃថ្មីបន្ទាប់ពី​មីល្ពៅ នោះគឺ «មី ទុរេន»!

791

ថ្មីៗនេះមានការចម្រូងចម្រាស់រវាងម្ចាស់ មីល្ពៅ ទាំងពីរ រហូតមានការចែកចាយតៗគ្នាជាច្រើន មានទាំងការផុសពីប្រភេទមីជាច្រើនដែលកូនខ្មែរបានធ្វើដូចជា ៖ មីល្ពៅ មីល្ងរ មីស្លឹកបាស មីស្រកានាគ ជាដើម។

ខណៈដែលអ្នកជំនាញជាចុងភៅនៅតាមភោជនីយដ្ឋាន សិស្សនិស្សិត ដែលមានបច្ចេកទេសផលិតចេញជាមីបែបធម្មជាតិ និងមានគ្រប់រសជាតិនោះ។ ថ្មីៗនេះក៏មានការភ្ញាក់ផ្អើលមួយទៀតដោយមានចុងភៅមួយរូបមកពីសៀមរាប បានកែច្នៃផលិតចេញជាមីរសជាតិទុរេន។ តាមពិតទៅអ្នកដែលបង្កើតមីរសជាតិថ្មីមួយបែបទៀតនោះគឺជា បេក្ខជនដែលបានចូលរួមប្រឡងក្នុងកម្មវិធី Masterchef Khmer រដូវកាលទី១ គឺលោក ឡាយ រីឆាត ដោយលោកបានបង្ហោះនូវរូបភាពប្រភេទនំជាច្រើនដែលធ្វើពីម្សៅលាយជាមួយផ្លែទុរេន អ្វីដែលគួរអោយកត់សម្គាល់នោះគឺមានមីរសជាតិទុរេន។

ជាមួយនិងការបង្ហោះរូបភាពមីទុរេននេះលោកក៏បានសរសេរសារខ្លីមួយថា៖ ចេះអីតែឯងគេក៏ចេះដែររសជាតិខ្វិតនិងរសជាតិអូញម៉ូញចាំធ្វើតាមក្រោយទៀត #Durain_Noodles_SiemReap ៕