អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយតារាសម្ដែង និង តារាសម្រៀង លោក បញ្ញា សិដ្ធ ដែលជាតារាម្នាក់ដែលមានភាពល្បីល្បាញខ្លាំងដែរតែក៏មានព៌តមានបែកធ្លាយដោយនារីម្នាក់បានផុសជាសាធារណៈថាលោកបាន ជំពាក់លុយគេមិនព្រមសង ជាពិសេសនោះលោកយកលុយនោះទៅចិញ្ចឹមប្រុសស្នេហ៍ទៀតផង។
ថ្មីៗនេះតាមរយៈគណនេយ្យនារីម្នាក់ឈ្មោះ «កញ្ញា តែងអន» បានបង្ហោះរឿងរ៉ាវទាក់ទងនឹងលោក បញ្ញា សិដ្ធ និងរូបថតរបស់លោកជាច្រើនសន្លឹកថា ៖ «ពេលត្រូវសងលុយម៉េចមិនធ្វើចរិតដូចពេលខ្ចីគេ កុំស្មានថា Block Fb Block លេខទូរស័ព្ទខ្ញុំ ខលមិនលើកអត់មានរឿងអីកើតឡើងនោះ ពេលមកពឹងលន់តួម្ល៉េះ អះអាងអ៊ីចេះ អះអាងអ៊ីចុះ ឥឡូវម៉េចធ្វើចរិតធូរថ្លៃម្ល៉េះ បើមិនចេញមុខមកដោះស្រាយរឿងលុយនេះទេ នឹងមានអីលើសពីនេះទៀត ទុកមុខឲ្យច្រើនហើយ ក៏អត់ធ្មត់ច្រើនដែរ កុំឲ្យមានលើសពីនេះទេ ។ អាមានលុយអត់សងគេទេ យកចិញ្ចឹមប្រុសហ្នឹងហើយ មានលុយទើបបានបង់ឡានផ្តាច់ហ្នឹងហើយ កាលណាសងលុយគេ »។

ប៉ុន្តែលោក បញ្ញា សិដ្ធ បានបដិសេធរឿងនេះយ៉ាងដាច់ខាតចាត់ទុកការអះអាងពីស្ត្រីនោះថា ជារឿងមិនពិតឡើយ ខណៈពេលដែលលោក និងនារីនោះមិនដែលបានស្គាល់គ្នាពីមុនឡើយ ។ នេះអាចជាករណីដែលចង់មួលបង្កាច់កិត្តិយសរបស់លោកប៉ុណ្ណោះ ក្នុងពេលដែលលោកគឺជាអ្នកសិល្បៈមួយរូប ហើយបើករណីនេះជាការណ៍ពិតលោកនឹងទទួលខុសត្រូវតាមច្បាប់។

លោកបញ្ញា សិដ្ឋ បានសរសេរសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនថា «មើលមុខខ្ញុំឲ្យច្បាស់ តារាសិល្បៈហ្នឹងស្រួលធ្វើបាបមែនទេ ? ខ្ញុំសូមសួរបើសិនសិល្បករសិល្បការិនីទាំងអស់បើជួបរឿងដូចខ្ញុំ តើទទួលយកបានទេ ?គេមកសរសេរបង្ហោះនៅតាម Facebook មើលងាយកិតិ្តយសខ្ញុំបែបនេះ តើព្រមទេ ? បើប៉ះចំបងប្អូនអ្នកវិញយ៉ាងម៉េចដែរ ? តែខ្ញុំនឹងធ្វើតាមច្បាប់ ប្រទេសមានច្បាប់ ចង់បំផ្លាញកិតិ្តយសខ្ញុំមិនបានទេ ព្រោះជារឿងមិនពិត បើពិតខ្ញុំនឹងទទួលតាមផ្លូវច្បាប់ »។
ទាក់ទិនការចោទនោះលោកបញ្ញា សិដ្ឋ បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃរួចហើយ ដើម្បីស្វែងរកភាពស្អាតស្អំ និងរកយុត្តិធម៌សម្រាប់រូបលោក ៕