Home ពត៍មានថ្មីៗ ប៉ោយប៉ែតមិនធម្មតា!ពេលនេះផ្សារទំនើប Big C របស់ថៃនឹង​បោះ​ទីតាំងទី១​ឆាប់ៗនេះ

ប៉ោយប៉ែតមិនធម្មតា!ពេលនេះផ្សារទំនើប Big C របស់ថៃនឹង​បោះ​ទីតាំងទី១​ឆាប់ៗនេះ

792

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានឲ្យដឹងថា ផ្សារទំនើប Big C នឹងបោះទីតាំងទី១​របស់​ខ្លួននៅកម្ពុជានៅនេះ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទំហំទឹក​ប្រាក់​ប្រមាណ ៦,៨លានដុល្លារអាមេរិក ។

គម្រោងខាងលើនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅកំឡុងសប្តាហ៍ក្រោយនេះ ហើយ បន្ទាប់ពីសាងសង់រួច មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងមានលក់ទំនិញប្រើប្រាស់ ដែលមានគុណភាពខ្ពស់ និងសមស្របទៅតាមប្រាក់ចំណូលប្រជាជនដែលមានកម្រិតមធ្យមនិងទាប។

ផ្សារ​ទំនើប​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​២,៥​ហិ​កតា ក្នុង​នោះ​ដី​សម្រាប់​សាងសង់​ផ្សារ​មាន​ទំហំ​១,៥​ហិ​កតា និង​ដី​១​ហិ​កតា​ទៀត​បម្រុង​ទុក​សម្រាប់​ចំណត​យានយន្ត​ ដែល ផ្សារ​នេះ​ស្ថិ នៅ​ជាប់​នឹង​គម្រោង Empire​៕