Home ពត៍មានថ្មីៗ ប្រទេសឥណ្ឌូនេស៊ីបានប្រកាសអាសន្នការផ្ទុះភ្នំភ្លើង Anak Krakatoa ជាលើកទីពីរ

ប្រទេសឥណ្ឌូនេស៊ីបានប្រកាសអាសន្នការផ្ទុះភ្នំភ្លើង Anak Krakatoa ជាលើកទីពីរ

468

ប្រទេស​ឥណ្ឌូនេស៊ី​បានប្រកាស​នូវ​ស្ថានភាព​អាសន្ន​នៃ​កម្រិត​ត្រៀម​បំផ្ទុះ​ភ្នំភ្លើង​«​អាណា​ក់ ក្រា​កា​តូ​អា​» ដែល កំពុងស្ថិត​ក្នុង​កម្រិត​ទី​២​ខ្ពស់បំផុត​នៅ​ថ្ងៃទី​២៧​ធ្នូ​នេះ​។

ក្រុម​ជំនាញ​ភូ​គ​ព្វ​វិទ្យា​ឥណ្ឌូណេស៊ី​បានរ​ម្ភ​ថា​បើសិនជា មានការ​ផ្ទុះ​ជា​លើក​ទី​២​នៃ​ភ្នំភ្លើង​«​អាណា​ក់ ក្រា​កា​តូ​អា​» នាពេល​បន្តិចទៀត​នោះ​មែន នឹង​អាច​ខ្លាចក្រែង​កើត មាន​រលក​យក្ខ​ស៊ូណាមិ​ជា​លើក​ទី​២​ក្នុង​តំបន់​ដដែល​នោះ ក្រោយ​ការសម្លាប់​និង​ធ្វើអោយ​របួស​មនុស្ស​ជិត​២​ពាន់ នាក់​នាពេល​កន្លងមក​នេះ​។

ប្រទេស​ឥណ្ឌូណេស៊ី បាន​ពង្រីក​តំបន់ហាមឃាត់​ចម្ងាយ​៥​គីឡូម៉ែត្រ​ដើម្បី​រារាំង​ពលរដ្ឋ​មិនអោយ​ចេញចូល​ក្នុង​តំបន់​នោះ​។ ការប្រកាស​ស្ថានភាព​អាសន្ន​នេះ បានធ្វើ​ឡើង​ស្រប​ពេលដែល​ផ្សែង​ពី លើ​មាត់​ភ្នំភ្លើង បាន​កើនឡើង​កាន់តែ​ខ្មួលខ្មាញ់​ជាមួយនឹង​ការ​ព្រួស​កម្ទេចផេះ​កម្តៅ​ឡើងទៅ​លើ​អាកាស ដែល បាន​បង្ខំ​អោយ​អាជ្ញាធរ​បានរៀបចំ​ផ្លូវ​ធ្វើដំណើរ​យន្តហោះ វាង​កន្លែង​ដែលមាន​ហេតុការណ៍​នោះ​។

​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ការប្រកាស​កម្រិត​អាសន្ន​នៃ​ការត្រៀម​បំផ្ទុះ​ភ្នំភ្លើង មាន​៤​កម្រិត​។ ការប្រកាស អាសន្ន​នាពេលនេះ បាន​ស្ថិតក្នុង​កម្រិត​២ នៃ​កម្រិត​ខ្ពស់បំផុត​នៃ​ការព្រួយបារម្ភ​សុវត្ថិភាព​បំផ្ទុះ​ភ្នំភ្លើង​ ៕