Home ពត៍មានថ្មីៗ កម្សាន្ត ប្រវត្តិស្នេហារបស់គូស្នេហ៍ដ៏ល្បី Song Joong Ki-Song Hye Kyo ឈានដល់ការលែងលះដោយសារតែមូលហេតុមិនគួរអោយជឿ

ប្រវត្តិស្នេហារបស់គូស្នេហ៍ដ៏ល្បី Song Joong Ki-Song Hye Kyo ឈានដល់ការលែងលះដោយសារតែមូលហេតុមិនគួរអោយជឿ

566

កំពូលតារាសម្ដែងល្បីប្រចាំប្រទេសកូរ៉េខាងត្បូង Song Joong Ki-Song Hye Kyo និងជាគូស្វាមីដែលទទួលបានការគាំទ្រខ្លាំងនៅពេលដែលពួកគេបានដឹកដៃគ្នាចូលព្រះវិហារសច្ចារ្យធ្វើជាគូស្វាមីដែលមានសុភមង្គល តែទីបំផុតនៅតែឈានដល់ការលែងលះគ្នាក៏ព្រោះតែរឿងហេតុមួយចំនួន។

គូស្នេហ៍ដ៏ល្បីរបស់កូរ៉េខាងត្បូង Song Joong Ki-Song Hye Kyo បានចាប់ផ្ដើមបង្កើតទំនាក់ទំនងគ្នាដោយសារតែពួកគាបានសម្ដែងរឿង «Descendants of the Sun» បន្ទាប់ពីសម្ដែងចប់ពួកគេក៏បានណាត់ជួបគ្នាប៉ុន្តែពួកគេមិនបានប្រាប់ថាពួកគេទាំងពីរបានទាក់ទងគ្នានោះទេគឺពួកគេធ្វើការងារតាមកាលវិភាគរៀងៗខ្លួនហើយរឿងរ៉ាវទាំងអស់មានតែមិត្តជិតស្និតនិងមិត្តរួមការងារតែប៉ុណ្ណោះដែលដឹង ប៉ុន្តែចុងបញ្ចប់ Song Joong-ki បានអះអាងពីទំនាក់ទំនងរបស់ពួកគេហើយបានបង្ហាញថាពួកគេទាំងពីរបានណាត់ជួបគ្នាក្នុងកំឡុងពេលថតរឿង «Descendants of the Sun»

 

ពួកគេជួបគ្នាដំបូងនៅថ្ងៃដែលអានសាច់រឿង «Descendants of the Sun» ហើយ Song Joong Ki បានលួចស្រលាញ់នាងបន្ទាប់ពីបានថតឈុតមួយ នារដូវរងារ ខ្យល់ត្រជាក់បានចាប់ផ្ដើមធ្លាក់ ពេលនោះ Song Joong Ki មានគម្រោងទៅគាំទ្រមិត្តជិតស្និត Jo In-sung ក្នុងការសម្ដែងប៉ុន្តែនៅទីបំផុត Song Joong-ki បានធ្លាក់ខ្លួនស្រលាញ់ Song Hye-kyo ដោយសារស្នាមញញឹមនាង ។

ទាំង Song Joong-ki និង Song Hye-kyo បានបង្ហាញពីភាពរួបរួមគ្នារបស់ពួកគេ។ ពួកគេដូចជាមនុស្សធម្មតាដែលដើរលេងជាមួយមិត្តភក្តិដទៃទៀតហើយនោះគឺដូចជានៅពេលដែលពួកគេត្រូវបានគេចាប់បានឈើញនៅជាមួយគ្នាពីរបីដង។ ទោះបីជាមិត្តភក្តិរបស់ពួកគេនៅទីនោះក៏មិនអាចបដិសេធបានដែរ។ Song Joong-ki និង Song Hye-kyo ក៏មិនព្យាយាមលាក់ទំនាក់ទំនងពិតប្រាកដរបស់ពួកគេពីមិត្តភក្តិរបស់ពួកគេដែរ។

បន្ទាប់ពីពាក្យចចាមអារ៉ាមរបស់ពួកគេអំពីការជួបគ្នានៅញូវយ៉កមានពាក្យចចាមអារ៉ាមមួយទៀតអំពី Song Joong-ki និង Song Hye-kyo ដែលនឹងទៅកោះបាលីជាមួយគ្នាទៀតផង ។ ភ្លាមៗនោះនា 2 ថ្ងៃបន្ទាប់ពី Song Joong-ki និង Song Hye-kyo បានដើរលេងជាមួយគ្នានៅកោះបាលី ហើយភ្នាក់ងារទាំងពីររបស់ពួកគេបានបញ្ជាក់ថាពួកគេពិតជាបានទាំក់ទងគ្នាមែនហើយនឹងរៀបការឆាប់ៗ ។

ប្តីប្រពន្ធនេះក៏បានសរសេរសំបុត្រទៅអ្នកគាំទ្ររបស់ពួកគេដើម្បីសុំការគាំទ្រនិងការអនុម័តសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេ។ ជាក់ស្តែងក្រុមអ្នកគាំទ្ររបស់ពួកគេពិតជាមានភាពសប្បាយរីករាយជាមួយនឹងព័ត៌មាននេះ ។ ហើយមូលហេតុចម្បងដែលពួកគេរក្សាទំនាក់ទំនងរបស់ពួកគេជារឿងអាថ៌កំបាំងអស់រយៈពេលជាយូរមកហើយនោះគឺថាពួកគេចង់ក្លាយជាមនុស្សដំបូងគេដែលបង្ហាញព័ត៌មានផ្ទាល់ខ្លួនដល់អ្នកគាំទ្ររបស់ពួកគេ ។

បន្ទាប់មកពួកគេបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅខែតុលាឆ្នាំ២០១៧មកទល់សព្វថ្ងៃ។

មិនយូរប៉ុន្មានក្រោយពីពត៌មានគួរឱ្យភ្ញាក់ផ្អើលនៃការលែងលះរបស់គូស្វាមីភរិយា Song Song ភ្នាក់ងាររបស់ Song Joong Ki និង Song Hye Kyo បាននិយាយទាក់ទងនឹងមូលហេតុនៃការបែកគ្នានេះ។

នៅថ្ងៃទី 27 ខែមិថុនាម្ចាស់ផលិតកម្ម UAA Korea របស់តារាសម្ដែង Song Hye Kyo បានផ្សព្វផ្សាយព័ត៌មានអំពីការលែងលះរបស់នាង “Song Hye Kyo បានសម្រេចចិត្តបន្តនីតិវិធីលែងលះគ្នាបន្ទាប់ពីមានការពិភាក្សាយូរអង្វែង។ ហេតុផលសម្រាប់ការបែកគ្នារបស់ពួកគេគឺមកពីភាពខុសគ្នាមិនចុះសម្រុងនៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេហើយទីបំផុតទាំងពីរនាក់បានសម្រេចចិត្តបែបនេះដោយសារតែពួកគេមិនអាចយកឈ្នះលើភាពខុសគ្នានិងមិនចុះសម្រុងរបស់ពួកគេ។ ក្រៅពីនេះយើងមិនអាចបង្ហាញព៌តមានលម្អិតបន្ថែមទៀតទេ ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់តួសម្តែងដូច្នេះសូមមេត្តាយល់។

ខាងផលិតកម្មរបស់លោក Song Joong Ki ដែលមានឈ្មោះថា Blossom Entertainment ក៏បានបញ្ចេញនូវការសុំទោសទាក់ទងនឹងព៌តមាននេះដែរ ។

“Song Joong Ki និង Song Hye Kyo បានសំរេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេបន្ទាប់ពីមានការពិភាក្សាយ៉ាងស៊ីជម្រៅហើយពួកគេកំពុងទទួលនីតិវិធីច្បាប់សម្រាប់ការលែងលះគ្នាបន្ទាប់ពីមានការដោះស្រាយដោយសន្តិវិធី។ យើងមានការសោកស្តាយយ៉ាងខ្លាំងដែលបានផ្តល់ព៌តមានបែបនេះដល់មនុស្សជាច្រើនដែលបានអបអរសាទរគូស្នេហ៍មួយគូនេះ យើងសូមអង្វរអ្នកកុំឱ្យផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតឬការសង្ស័យមិនសមស្របទាក់ទងនឹងការលែងលះនេះ។ ជាថ្មីម្តងទៀតយើងសូមអភ័យទោសចំពោះការនាំយកព៌តមានដែលក្រៀមក្រំបែបនេះ។

គូស្វាមីភរិយា Song Joong Ki-Song Hye Kyo នឹងលែងលះគ្នា ត្រឹមតែរយៈពេលពីរឆ្នាំបន្ទាប់ពីអាពាហ៍ពិពាហ៍របស់ពួកគេកាលពីខែតុលាឆ្នាំ 2017 ៕