ជាទូទៅមិនថាអ្នកមានអ្នកក្រអ្នកមានអំណាចណាទេនៅពេលដែលពួកគេទទួលមរណៈភាពគឺគ្មានភាពសប្បាយរីករាយនោះទេគឺមានតែភាពកើតទុក្ខយំយែកនៅពេលដែលបាត់បង់សមាជិកគ្រួសារឬក៏មិត្តជាទីស្រលាញ់។
ប៉ុន្តែថ្មីៗនេះមានវីដេអូឃ្លីបមួយបង្ហាញពីនារីថៃវ័យក្មេង៤រូបបានរាំញាក់ក្រលែងចង្កេះ នៅមុខកន្លែងដុតខ្មោចរបស់មិត្តភ័ក្តិ ត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
វីដេអូដែលបានបង្ហោះកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ បានភ្ជាប់ជាមួយនឹងចំណងជើងថា «នារីវ័យក្មេងកំពុងរាំឧទ្ទិសឲ្យមិត្តភ័ក្តិបានឡើងឋានសួគ៌ នៅមុខកន្លែងបូជារបស់នាង» តាមរយៈវីដេអូបានបង្ហាញអោយឃើញពីនារី៤នាក់ស្លៀកពាក់ឈុតខ្មៅបានចាក់បទចម្រៀងរាំ ហើយវីដេអូនេះទទួលបានការចុចមើលរាប់លានផងដែរ។
តែទោះជាយ៉ាងណាសកម្មភាពនេះក៏ទទួលបានការប្រតិកម្មចម្រុះផងដែរពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម៕
ទស្សនាវីដេអូខាងក្រោម៖
วัยรุ่นแดนซ์ส่งเพื่อนขึ้นสวรรค์ งานเผาศพ
วัยรุ่นแดนซ์ส่งเพื่อนขึ้นสวรรค์ งานเผาศพ
Posted by โคตรเหี้ย Vs โหดสัส 20+ on Wednesday, 3 October 2018