Home ពត៍មានថ្មីៗ ប្រាប់តៗគ្នាផង!សម្រាប់អ្នកចូលចិត្តជិះ PASSAPP នៅពេលយប់ ព្រោះមាននារីម្នាក់ត្រូវបានអ្នករត់ម៉ូតូកង់បីនោះប្លន់យកអ៊ីវ៉ាន់អស់ពីខ្លួន

ប្រាប់តៗគ្នាផង!សម្រាប់អ្នកចូលចិត្តជិះ PASSAPP នៅពេលយប់ ព្រោះមាននារីម្នាក់ត្រូវបានអ្នករត់ម៉ូតូកង់បីនោះប្លន់យកអ៊ីវ៉ាន់អស់ពីខ្លួន

428

ក្រុមហ៊ុន PassApp គឺជាក្រហ៊ុនដ៍ធំក្នុងប្រទេសកម្ពុជាយើង ដែលនាំមុខគេក្នុងការដឹកជញ្ចូនភ្ញៀវ ពីកន្លែងមួយទៅកាន់កន្លែងមួយ ដោយបច្ចេកវិទ្យាទំនើប ដោយភ្ញៀវគឺអាចហៅម៉ូតូកង់បីជិះ ក៍បាន រថយន្ត តាមប្រភេទផ្សេងៗជិះក៍បាន តាមរយះ App នៅលើស្មាតហ្វូន ដែលអាចហៅបានមករហ័សទាន់ចិត្តនឹងមកដល់គ្រប់ទីកន្លែងតែម្ដង។

ដោយសារតែក្រុមហ៊ុននេះមានភាពល្បីខ្លាំងដូច្នេះហើយអ្នករត់ម៉ូតូកង់បីនេះក៏មានច្រើន ប៉ុន្តែមួយរយៈក្រោយនេះគឺមានអ្នករត់កង់បីមួយចំនួនតូចដែលជាមនុស្សមិនល្អដែលបានធ្វើសកម្មភាពប្លន់លើអតិថិជនរបស់ខ្លួនជាពិសេសនៅពេលយប់តែម្ដង។

ជាពិសេសថ្មីៗនេះមាននារីម្នាក់ឈ្មោះ Jee Mey បានបង្ហោះរឿងហេតុរបស់ខ្លួនដែលបានជួបផ្ទាល់នើលើគណនេយ្យហ្វេសប៊ុកដោយនាងត្រូវបានអ្នករត់ PASSAPP ប្លន់យកទ្រព្យសម្បត្តិអស់ពីខ្លួនគ្មានសល់ ដោយនាងបានរៀបរាប់ថា៖ «អ្នកដែលជិះ Pas app ប្រយ័ត្នតិចព្រោះអីញ៉ុមជួបហើយយប់មិញវាជិះរកផ្លូវស្ងាត់វាឈប់យកកំបិតមកផ្ជុងញ៉ុមយកម៉ងសំ ណាងហើយដែលវាមិនធ្វើអីញ៉ុមតែរបស់អស់ហើយសូមប្រុងប្រយ័ត្នអ្នកដែលជិះpas app »

នេះគឺជាហេតុការណ៍ថ្មីមួយដែលបានកើតឡើងអញ្ចឹងហើយសូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នជាពិសេសស្រីៗ៕