Home ពត៍មានថ្មីៗ ប្រុងប្រយ័ត្នទាំងអស់គ្នា!អ្នកដែលចូលចិត្តនាំក្មេងតូចៗទៅកំសាន្តកន្លែងក្មេងលេងប្រយ័ត្នជនឆ្លៀតឱកាសបន្លំលួចវត្ថុមានតម្លៃពីកូនតូចៗ

ប្រុងប្រយ័ត្នទាំងអស់គ្នា!អ្នកដែលចូលចិត្តនាំក្មេងតូចៗទៅកំសាន្តកន្លែងក្មេងលេងប្រយ័ត្នជនឆ្លៀតឱកាសបន្លំលួចវត្ថុមានតម្លៃពីកូនតូចៗ

103

ពិតណាស់បច្ចុប្បន្ននេះគ្រួសារដែលមានកូនតូចៗភាគច្រើនតែងតែនាំកូនតូចៗរបស់ខ្លួនទៅលេងកន្លែងកំសាន្តនៅទីសារធារណៈក៏ដូចជានៅក្នុងផ្សារទំនើបជាដើមដែលពួកគេមានពេលអង្គុយរង់ចាំមើលកូនរបស់ខ្លួនលេងកំសាន្តជាមួយក្មេងដ៏ទៃហើយមានពេលជជែកកំសាន្តជាមួយឪពុកម្តាយក្មេងដ៏ទៃទៀត។

ប៉ុន្តែវាមិនមែនល្អនោះទេបើយើងជាអាណាព្យាបាលធ្វេសប្រហែសក៏អាចអោយកូនរបស់យើងបាត់របស់មានតម្លៃមួយចំនួនផងដើរបើមនុស្សធំមិនមើលអោយបានដិតដល់នោះ។

តាមរយៈគណនេយ្យហ្វេសប៊ុកមួយឈ្មោះបានបង្ហោះសារជាដំណឹងដើម្បីការពារកូនតូចៗដែលទៅលេងកំសាន្តនៅកន្លែងក្មេងលេងតាមផ្សារទំនើបថា ៖ « សួស្តីមិត្តទាំងអស់ដែរមានកូនតូចៗ ល្ងាចមិញខ្ញុំបាននាំកូនទៅលេងនៅកន្លែងក្មេងលេង នៅផ្សារអីអន2 ក្នុងនោះគឺមានក្មេងមកលេងច្រើនណាស់ទាំងកូនគេកូនខ្ញុំ កូនខ្ញុំប្រុសកណ្តាលពាក់ខ្សែករខ្សែដៃ មានជនខិលខូចគឺក្មេងប្រហែលអាយុ12ឆ្នាំបានលេងជាមួយហើយបន្លំដោះខ្សែករខ្សែដៃតែខ្ញុំបានទៅទាន់អត់បានបាត់ទេ វាចាប់ដៃចាប់ជើងរើអត់រួចកុំទៅទាន់កុំអីកូនមិនដឹងមិចទេលោកអើយ។ សូមបងប្អូនប្រុងប្រយ័ត្នផងជនខិលខូចសឹងគ្រប់កន្លែង ព្រះអើយ ជួយសែរផងដើម្បីអោយបងប្អូនបានដឹងទាំងអស់គ្នា ។»

ដូចនេះហើយបងប្អូនមានកូនតូចៗកុំសូវប្រហែសពេកមនុស្សសម័យនេះពិបាកទុកចិត្តណាស់ ៕