Home ពត៍មានថ្មីៗ កម្សាន្ត ប្រុស ខួច តារាសម្ដែងថ្ពាល់ខួចដែលកំពុងទទួលប្រជាប្រិយភាពខ្លាំងពីសំណាក់ស្រទាប់យុវវ័យ បកស្រាយជីវិតអតីតកាលធ្លាប់នៅមណ្ឌលកំព្រា!

ប្រុស ខួច តារាសម្ដែងថ្ពាល់ខួចដែលកំពុងទទួលប្រជាប្រិយភាពខ្លាំងពីសំណាក់ស្រទាប់យុវវ័យ បកស្រាយជីវិតអតីតកាលធ្លាប់នៅមណ្ឌលកំព្រា!

503

តារាសម្ដែងដែលកំពុងទទួលបានប្រជាប្រិយភាពពីសំណាក់ស្រទាប់យុវវ័យជាមួយទេពកោសល្យសម្ដែង ទាំងរឿងភាគ រឿងអប់រំ និង វីដេអូចម្រៀងរបស់តារាចម្រៀងល្បីៗក៏មានវត្តមានគាត់ផងដែរ។ មិនត្រឹមតែជាតារាមានប្រជាប្រិយភាពលោក ប្រុស ខួច ក៏ជាមនុស្សរួសរាយមិនឆ្មើងឆ្មៃជាពិសេសនោះគឺស្នាមញញឹមរបស់គាត់អាចអោយនារីៗលង់ស្នេហ៍គាត់តែម្ដង។

ថ្មីៗនេះតារាសម្ដែង ប្រុស ខួច បានបង្ហោះរូបភាពមួយចំនួនជាមួយនឹងក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រាជាមួយនិងស្នាមញញឹមដោយមានក្ដីសុខបំផុត ជាពិសេសនោះលោកបានប្រាប់ថាលោកពីមុនក៏ធ្លាប់ជាមនុស្សរស់នៅ មណ្ឌលកុមារកំព្រា ផងដែរលោកមិនលាក់ប្រវត្តិខ្លយនឯងជាមនុស្សបែបណានោះទេគឺលោកជាមនុស្សស្មោះត្រង់ក្នុងការប្រាប់ពីប្រវត្តិផ្ទាល់ខ្លួន។

តាមរយៈគណនេយ្យរបស់លោកបានបង្ហោះរៀបរាប់ថា៖ «នេះជាកន្លែងដែលខ្ញុំធ្លាប់រស់នៅពីមុន😊😊😊😊🇰🇭🇰🇭🇰🇭🇰🇭មណ្ឌលកុមារកំព្រា»

នេះក៏ជាមូលហេតុដែលលោកឆក់យកការស្រលាញ់ពីអ្នកគាំទ្រយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ៕