Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ប្រើ ម៉ាស៊ីនត្រជាក់ រាល់ថ្ងៃមានដឹងថាអ្នកណាជាអ្នកបង្កើតមុនគេបង្អស់ទេ?

ប្រើ ម៉ាស៊ីនត្រជាក់ រាល់ថ្ងៃមានដឹងថាអ្នកណាជាអ្នកបង្កើតមុនគេបង្អស់ទេ?

353

សម្រាប់ប្រទេសដែលមានកម្ដៅខ្លាំងភាគច្រើនប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនជាងគេ សម្រាប់ប្រទេសទេសកម្ពុជាយើងសព្វថ្ងៃជាប្រទេសកំពុងអភិវឌ្ឍន៍ការប្រើប្រាស់ម៉ាស៊ីនទំនើបៗគ្រឿងយន្តទំនើបគឺកើនឡើងជាលំដាប់ ជាពិសេសម៉ាស៊ីនត្រជាក់គឺប្រើប្រាស់ស្ទើរតែគ្រប់ផ្ទះ។

ថ្ងៃនេះសូមលើកយកពីប្រភពដើមកំណើតរបស់ ម៉ាស៊ីនត្រជាក់ ដែលអ្នករាល់គ្នាប្រើប្រាស់ស្ទើរតែគ្រប់គ្នាគ្រប់ទីកន្លែង ថាវាមានដើមកំណើតមកពីណា នរណាជាអ្នកបង្កើតមុនគេ?

ម៉ាស៊ីនត្រជាក់​​ត្រូវបាន ច្នៃប្រឌិតឡើង​​​ដោយ លោក វីលីស ខារីយើ (Willis Carrier) ក្នុងឆ្នាំ ១៩០២។ ម៉ាស៊ីន ត្រជាក់ដែល លោកច្នៃឡើង ប្រើសម្រាប់គ្រប់​​គ្រងសីតុណ្ហភាព និងសំណើម។ លោក ខារិយើ លើកឡើងថា បុព្វហេតុដែលនាំឲ្យលោក នឹកឃើញច្នៃ ប្រឌិតម៉ាស៊ីន ត្រជាក់ឡើង គឺមានពេល យប់មួយនោះ លោកបាន ចាំជិះ​រថភ្លើង ធ្វើឲ្យលោកចេះ តែនឹកគិតពី បញ្ហាសីតុណ្ហភាព និងសំណើម។ Willis Carrierលុះដល់ពេល រថភ្លើងមកដល់ លោកស្រាប់ តែអាច រកឃើញ ពីទំនាក់ ទំនងរវាង សីតុណ្ហភាព សំណើម និងចំនុចសើម។

របកគំហើញរបស់​លោកខារីយើ ផ្តល់អត្ថប្រយោជន៍ ដ៏សំបើម ដល់ឧស្សាហកម្ម បោះពុម្ព កាត់ដេរ ថ្នាំជក់ ឱសថ និងឧស្សាហកម្ម ផ្សេងទៀត ដោយធ្វើឲ្យផលិតភាព ការងារ របស់កម្មករ ប្រសើរឡើង និងជួយបង្កើន គុណភាព​ផលិតផល។

លោក ខារីយើ រួមនឹងវិស្វករ ៦ នាក់ទៀតបាន បង្កើតជា ក្រុមហ៊ុនមួយ ក្នុងឆ្នាំ១៩១៥ ដោយដាក់ ឈ្មោះថា សា​ជីវកម្មវិស្វកម្មខារីយើ ជាក្រុមហ៊ុន ដែលផ្តោតជា សំខាន់ លើបច្ចេកវិទ្យាម៉ាស៊ីន ត្រជាក់។ ក្រុមហ៊ុននេះចាប់ ផ្តើម​ដំបូង មានទឹកប្រាក់ ប្រមាណ ៣៥០០០ ដុល្លារអាមេរិច លុះដល់ឆ្នាំ ១៩៩៥ ចំណូលពីការ លក់មាន ប្រមាណជា ៥ពាន់លាន ដុល្លារអាមេរិច៕