Home ពត៍មានថ្មីៗ ប្លែកភ្នែក!ទេសភាពតំបន់ទេសចរណ៍ថ្មីនៅខេត្តកំពតមានទាំងភ្នំនិងសមុទ្រពិតជាទាក់ទាញ

ប្លែកភ្នែក!ទេសភាពតំបន់ទេសចរណ៍ថ្មីនៅខេត្តកំពតមានទាំងភ្នំនិងសមុទ្រពិតជាទាក់ទាញ

1710

តំបន់ទេសចរណ៍នៅខេត្តកំពតបច្ចុប្បន្ននេះទទួលបានការចាប់អារម្មណ៍ខ្លាំងក៏ព្រោះតែភាគច្រើនជាតំបន់ទេសចរណ៍បែបធម្មជាតិដែលមានទេសភាពទាក់ទាញ មានភ្នំមានព្រែកជាកន្លែងដែលធ្វើអោយអ្នកទេសចរណ៍បាត់អស់ទុក្ខកង្វល់ទៅតាមខ្យល់អាកាសនោះ។

ថ្មីៗនេះក៏មានតំបន់ទេសចរណ៍មួយកន្លែងដែលទទួលបានការចាប់អារណ៍និងមានការចែករំលែកតៗគ្នាតាមបណ្តាញសង្គមជាមួយនិងទេសភាពភ្នំជាមួយនិងឆ្នេរសមុទ្រជាពិសេសនោះគឺមានកូនឆកចូលសមុទ្រដែលមើទៅប្លែកភ្នែកប្លែកអារម្មណ៍ជាមួយខ្យល់សមុទ្រដ៏ស្រស់ស្រាយដែលធ្វើអោយយើងភ្លេចងស់ទុក្ខកង្វល់ ឬក៏ការស្រ្តេសរឿងការងារជាដើម។ រម្មណីយដ្ធានបែបធម្មជាតិថ្មីនោះមានឈ្មោះថា «ភ្នំដូង ត្រើយកោះ»។

ភ្នំដូង ត្រើយកោះ គឺជាភ្នំមួយដែលស្ថិតនៅ ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ ភ្នំនេះស្ថិតនៅភាគខាងត្បូងនៃក្រុងកំពតនិងមានចំងាយ ប្រមាណ៥គឺឡូម៉ែត្រពី ក្រុងកំពត។ ភ្នំដូងមានកូនភ្នំចំនួនបី បែមុខទៅរកគ្នា​ ហើយមានកំពស់ប្រមាណ ៣០០ម៉ែត្រ ភាគខាងត្បូងជាប់ជាមួយនឹងមាត់សមុទ្រ ។​ ភ្នំដូង សំបូរទៅដោយ សត្វស្វា កំប្រុក មាន់ព្រៃ និងសត្វបក្សីជាច្រើនប្រភេទទៀត ប៉ុន្តែបច្ចុប្បន្ន បរិមាណសត្វទាំងអស់នោះ ត្រូវបានថយចុះជាខ្លាំងដោយសារតែ ការកាប់សម្លាប់របស់មនុស្សធ្វើជា អាហារ។​ បច្ចុប្បន្ន ភ្នំដូងកំពុងតែមានការអភិវឌ្ឍគួរអោយកត់សំគាល់ ហើយភ្នំនេះនឹងក្លាយជាកន្លែងទេសចរមួយ ដែលគួរអោយចាប់អារម្មណ៍ ក្នុងពេលឆាប់ៗនេះ។

ចង់ដឹងថាទេសភាព ភ្នំដូង ត្រើយកោះ មានសម្រស់ស្រស់ស្អាតយ៉ាងណានោះទស្សនារូបភាពខាងក្រោម៖