Home ពត៍មានថ្មីៗ ប្លែកៗ ប្លែករាល់ថ្ងៃតែម្ដង!មេម៉ាយវ័យក្មេងម្នាក់ធ្វើខួបមេម៉ាយបីឆ្នាំផ្អើលខេត្តស្វាយរៀង

ប្លែករាល់ថ្ងៃតែម្ដង!មេម៉ាយវ័យក្មេងម្នាក់ធ្វើខួបមេម៉ាយបីឆ្នាំផ្អើលខេត្តស្វាយរៀង

493

កក្រើកបណ្តាញសង្គមហ្វេសប៊ុកតែម្ដងដោយនារីមេម៉ាយវ័យក្មេងម្នាក់បាន​រៀបចំ​ពិធី​​ខួប​មេម៉ាយ​គម្រប់​​៣​ឆ្នាំឡើងគគ្រឹកគគ្រេង ​ដែល​មាន​​អ្នកចូលរួម​និយាយ​បញ្ចើចបញ្ចើ​រដាក់​គ្នា​លេងសើច​យ៉ាង​សប្បាយ ​ហើយក៏នាំគ្នា​គិត​ថា ​នេះជាករណី​​ទី​១​​នៅ​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​ ។

ស្ត្រី​មេម៉ាយ​កូន​មួយធ្វើ​ខួ​ប កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧​ មីនា ​ស្ថិតនៅ​ក្នុងភូមិ​រោង​បន្លែ​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។ ​បើ​តាម​អ្នកចូលរួម​នៅ​ក្នុង​កម្ម​ពិធី​ខួប​មេម៉ាយ​៣​ឆ្នាំ​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​នោះ​ គឺ​មាន​ភាព​អធិក​អធម​​ណាស់ ដោយ​មានការ​អញ្ជើញ​សាច់ញាតិ​ និង​មិត្តភក្ដិ​ជិត​ឆ្ងាយ​មក​ចូលរួម​យ៉ាង​ច្រើន ​។ ​កម្មវិធីនេះផងដែរ ក៏​​មាន​មហាជន​ជា​ច្រើន​បាន​​​ភ្ញាក់ផ្អើល​ និង​​ងឿងឆ្ងល់​​​ថា រឿង​នេះ​ជា​ការ​ពិត​ដែរ​ឬ​អត់?

ចំពោះការធ្វើកម្មវិធីខួបគម្រប់មេម៉ាយ៣ឆ្នាំនេះ ម្ចាស់កម្មវិធីអ្នកនាង ទេស ស្រី​នាង អាយុ​២៩​ឆ្នាំ ជា​ស្ដ្រី​មេម៉ាយ​កូន​មួយ បានឱ្យដឹងថា ៖«ចំពោះ​ការ​ដែល​គាត់​រៀបចំ​កម្មវិធី​ខួប​មេម៉ាយ​គម្រប់​៣​ឆ្នាំ​នេះ ​គឺ​ដើម្បី​ចង់ឱ្យ​​មនុស្ស​ស្រី​ដែល​មានការ​លែងលះ​​ជាមួយ​ប្តី ហើយ​នៅ​ភាព​ស្ដ្រី​មេម៉ាយ​ត្រូវ​តាំងចិត្ត​ឱ្យ​​រឹង​មាំ​ឡើង ។ ​សូមកុំ​បាក់​ទឹក​ត្រូវ​ខិត​ខំរៀន​រស់នៅ​ដោយ​ខ្លួនឯង ​​បើ​ទោះបី​យើង​គ្មាន​ប្តី​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ខិតខំ​រកស៊ី​ចិញ្ចឹម​កូន​ខ្លួនឯងឱ្យធំ និងមានចំណេះដឹង»

Posted by Forever-YOUNG on Thursday, 28 March 2019