Home ពត៍មានថ្មីៗ ពាក្យមួយឃ្លារបស់សម្ដេច ហ៊ុន សែន ពិតជាមានទំនួលខុសត្រូវខ្ពស់និងជាថ្នាក់ដឹកនាំដែលគួរអោយគោរពស្រលាញ់បំផុត!

ពាក្យមួយឃ្លារបស់សម្ដេច ហ៊ុន សែន ពិតជាមានទំនួលខុសត្រូវខ្ពស់និងជាថ្នាក់ដឹកនាំដែលគួរអោយគោរពស្រលាញ់បំផុត!

409

បន្ទាប់ពីមានករណីបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុដ៏កក្រើកនាពាក់កណ្តាលឆ្នាំ២០១៩នេះបានធ្វើអោយប្រជាជនទូទាំងប្រទេសក៏ដូចជាព្រះមហាក្សត្រនិងថ្នាក់កំពូលមួយចំនួនមានការតក់ស្លុតក្ដុកក្ដួលយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏រន្ធត់មួយនេះដែលបណ្តាលអោយមនុស្សស្លាប់២៨នាក់របួស ២៦នាក់ ។

ដោយចំនួនអ្នកស្លាប់និងអ្នករងរបួសច្រើនបានធ្វើអោយសម្ដេចដែលជាអ្នកមើលថែ ក៏ដូចជាឪពុកម្តាយទី២របស់យើងមានការព្រួយបារម្មណ៍ខ្លាំងបានប្រកាសរកជំនួយជូនដល់ជនរងគ្រោះនិងគ្រួសារសព ជាពិសេសនោះសម្ដេចមិនខ្លាចនឿយហត់ក្នុងការចុះទៅផ្ទាល់ដល់កន្លែងកើតហេតុទាំងយប់ដើម្បីមើលអោយដឹងពីចំនួនប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលបានស្លាប់និងរងរបួសដោយក្ដីទុក្ខបំផុត។

 

កាលពីថ្ងៃទី ២៤ ខែ មិថុនាសម្តេចតេជោ ហ៊ុន សែន រំភើប និងក្តុកក្តួលក្រៃលែងនៅពេលបានឃើញកូនក្មួយ២នាក់នៅមានជីវិតនៅឡើយក្នុងការបាក់រលំអគារ៧ជាន់ ដែលបានជាប់គាំងក្នុងគំនរអគាររហូត៣ថ្ងៃ ហើយសម្ដេច បានជួបកូនក្មួយ២នាក់ដែលនៅមានជីវិតរស់នៅឡើយ ក្រោយពីគាស់គំនរផ្ទាំងបេតុងយកចេញមកបានដោយជោគជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបន្តដំណើរចុះទៅជួបកូនក្មួយដែលបានសង្រ្គោះជីវិតពីគំនរដែកនិងផ្ទាំងបេតុង ដែលបានបាក់ធ្លាក់សង្កត់ពីលើ ដែលកំពុងសម្រាកព្យាបាលនៅក្នុងពេទ្យបង្អែកក្រុងព្រះសីហនុ។

ជាមួយគ្នានេះដែរសម្ដេចបានពោលពាក្យមួយឃ្លាដែលធ្វើអោយប្រជាជនក្តុកក្តួលនិងកាន់តែគោរពស្រលាញ់លោកដោយសម្ដេចបាននិយាយថា ៖ « ខ្ញុំមិនអាចទុកប្រជាពលរដ្ឋចោល ដោយខ្វះការទទួលខុសត្រូវនោះទេ កាន់តែលំបាក ហ៊ុនសែន កាន់តែទៅគៀក»

ដោយមានការជ្រោមជ្រែងខ្លាំងពីសំណាក់សម្ដេចដែលបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភរហូតមកដល់ថ្ងៃ២៥មិថុនានេះទទួលបានទឹកប្រាក់គិតជាដុល្លារសរុប 2,198,400ដុល្លាអាមេរិក។ ថវិការនេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លាសម្រាប់២៤នាក់​ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រម៉ាណជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លា។សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លា។

ថវិកានៅសល់1,898,400ដុល្លាត្រូវបែងចែកស្មើរៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន67,800ដុល្លានេះមិនគិតពីថវិការាជរដ្ឋាភិបាល១មុឺនដុល្លាដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ ៕