Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ពិតជាកក្រើកទីផ្សារបច្ចេកវិទ្យា!ពេល​នេះ ក្រុមហ៊ុនយក្សពីរ Apple ចាប់ដៃ Samsung ក្រោយ​ជម្លោះ​អស់​១០​ឆ្នាំ

ពិតជាកក្រើកទីផ្សារបច្ចេកវិទ្យា!ពេល​នេះ ក្រុមហ៊ុនយក្សពីរ Apple ចាប់ដៃ Samsung ក្រោយ​ជម្លោះ​អស់​១០​ឆ្នាំ

376

នៅ​ទីបំផុតគូប្រកួត​ប្រជែង​ពាណិជ្ជកម្ម​ផ្នែក​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក​ពិភពលោក គឺ Apple​និង​Samsung បាន​ងាក​មក​ចាប់ដៃគ្នានឹងធ្វើអោយទីផ្សារបច្ចេកវិទ្យារឹតតែអស្ចារ្យបន្តាប់ពី​ប្ដឹងប្ដល់​គ្នា​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ​ជុំវិញ​ការ​ជះ​ទឹក​ដាក់​គ្នា​ថា បាន​លួចគំនិត ឬ​ប៉ាតង់​ជាដើម ។

យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន CNBC ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​ប្រកាស​ពី​ការ​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Samsung ។

ការ​ប្រកាស​នេះ​បង្ហាញ​មក​ថា Apple កំពុង​តែ​ផ្លាស់​ប្តូ​រហើយ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើការ​កាន់តែ​ជិតដិត​ជាមួយនឹង​ដៃគូ​ធំ​ជាងគេ​របស់​ខ្លួន ។

ប្រមាណ​១០​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ ដោយ​មាន​Samsung ភាគច្រើន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ប៉ុន្ដែ​ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Huawei ក៏​បាន​ដណ្តើម​ចំណាត់ថ្នាក់​មក​លេខ​២​ដែរ និង​កំពុង​ប្រកៀក​ប្រកិត​ជាមួយ Samsung​ ។

ក្រុមហ៊ុន​ទាំង​ពីរ​បាន​ប្រឆាំង​គ្នា​ក្នុង​តុលាការ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន Apple ចោទប្រកាន់​ដល់​ក្រុមហ៊ុន Samsung ថា​លួចគំនិត និង​ល្មើស​ប៉ាតង់​ជាដើម ។

ជាមួយ​គ្នា​នេះ​ផង​ដែរ Samsung ផ្គត់ផ្គង់​គ្រឿង​សំខាន់​ៗ​ដល់​Apple​ដូច​ជា​ស្គ្រី​ន និង Hardware​ផ្សេង​ៗ​សម្រាប់​ឧបករណ៍​ជា​ច្រើន​ដូច​ជា iPhone និង iPad ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ Apple បាន​ផ្តោត​កាន់តែ​ខ្លាំង​ឡើង​លើ​អាជីវកម្ម​ផ្តល់​សេវា​របស់​ខ្លួន ខណៈ​ដែល​ការ​លក់ iPhone មានការ​អន់​ថយ ។ Apple មិន​ទាន់​បាន​ប្រកាស​ទេ ប៉ុន្តែ​ពួក​គេ​អាច​នឹង​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ខាងលើ​ក្នុងឆ្នាំនេះ ។

ការ​ចាប់​ដៃគូ​ជាមួយនឹង Samsung អាច​ជួយ​ឲ្យ​សេវាកម្ម​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ទាំង​សម្រាប់​អ្នក​ដែល​មិន​ប្រើ​ថា​ប្លេ​ត​ឬ​ទូរស័ព្ទ​របស់ iPhone ៕