Home ពត៍មានថ្មីៗ ពិតជាគួរអោយរន្ធត់!ករណី ទុស្សេដាច់ខ្សែកាបមេបញ្ជូនចរន្តអគ្គិសនីបណ្តាលអោយយុវជនម្នាក់ បានស្លាប់ភ្លាមៗ

ពិតជាគួរអោយរន្ធត់!ករណី ទុស្សេដាច់ខ្សែកាបមេបញ្ជូនចរន្តអគ្គិសនីបណ្តាលអោយយុវជនម្នាក់ បានស្លាប់ភ្លាមៗ

477

ខេត្តរតនគិរី÷ ករណីគួរឲ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចទាំងកណ្តាលយប់ ខណ:មានហេតុការណ៍ទុស្សេខ្សែកាបមេបញ្ជូនចរន្តអគ្គិសនីកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩បណ្តាលឲ្យតៃកុងរថយន្តម្នាក់មានឈ្មោះថូ រតនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ក្រុមតាស៊ុយសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរីបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងផ្ទុះកង់រថយន្តចំនួន១២គ្រាប់។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុតៃកុងរថយន្តខាងលើបានរៀបចំចតរថយន្តរបស់ខ្លួននៅចំហៀងផ្ទះហើយបានចូលទៅដេកនៅក្នុងការប៊ីនរថយន្តមួយសន្ទុះក្រោយមកក៏ស្រាប់តែមានការទុស្សេខ្សែកាបធំបញ្ជូនចរន្តអគ្គិសនីបណ្តាលឲ្យដាច់ខ្សែកាបធំនោះធ្លាក់ មកលើរថយន្តហើយចុងខ្សែធ្លាក់ដល់ដីប៉ះនឹងកង់រថយន្តបណ្តាលឲ្យផ្ទុះកង់អស់ចំនួន១២គ្រាប់លាន់រំពងដូចគ្រាប់បែកទាំងកណ្តាលយប់បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចស្លន់ស្លោរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះរត់ចែកជើងគ្នា។

ប្រភពបានបន្តទៀតថា ក្រោយពីផ្ទុះកង់រថយន្តតៃកុងរថយន្តខាងលើក៏បានបើកទ្វារលោតចេញមកក្រៅក៏ប៉ុន្តែស្របពេលនោះដៃតៃកុងប៉ះទៅនឹងដែកទ្វារថយន្តបណ្តាលឲ្យឆក់ធ្លាក់ពីលើរថយន្តផ្កាប់មុខមកដីស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នោះតែម្តង។

ក្រោយកើតហេតុគេឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តចំនួន២គ្រឿង និងរថយន្តរបស់អធិការស្រុកអូរជុំចំនួន១គ្រឿងដើម្បីអន្តរាគមន៍ជួយបាញ់ពន្លត់ ហើយក្នុងនោះក៏មានមន្ត្រីខាងអគ្គិសនីចុះទៅពិនិត្យនិងបិទចរន្តអគ្គិសនីផងដែរ។

ហើយក្នុងនោះក៏មានរថយន្តសាមុយរបស់ស្នងការខេត្តបានមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ផងដែរ ប៉ុន្តែជាអកុសលខាងមន្ទីរពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕