Home ពត៍មានថ្មីៗ ពិតជាគួរឲ្យ​ភ្ញាក់ផ្អើល!មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង​ ព្យាបាលអ្នកជម្ងឺដាក់ថ្នាំខុសធ្វើអោយប្រកាច់ស្លាប់ភ្លាមៗ

ពិតជាគួរឲ្យ​ភ្ញាក់ផ្អើល!មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង​ ព្យាបាលអ្នកជម្ងឺដាក់ថ្នាំខុសធ្វើអោយប្រកាច់ស្លាប់ភ្លាមៗ

415

ស្វាយរៀង​៖ កាលពីថ្ងៃទី​២៦ខែមេសាឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិត្រពាំងថ្នា ឃុំរាជ្រមន្ទីរ ស្រុកកំពង់រោទិ័ ខេត្តស្វាយរៀង មានរឿងគួរឲ្យ​ភ្ញាក់ផ្អើល​មួយបានកើតឡើងក្នុង​មន្ទីរពេទ្យ​បង្អែកខេត្ត ដោយស្រី្តមានម្នាក់ឈ្នោះ ផន សាវរី ភេទ​ស្រី អាយុ៤០ឆ្នាំ បានស្លាប់ដោយសារ ក្រុម​គ្រូពេទ្យ​បាន​ប្រើប្រាស់​ថ្នាំ​ពីមុខខុសគ្នា( cytoyec នឹង Oxytocine) បណ្ដាល​ឲ្យស្រី្ដរងគ្រោះ ស្លាប់យ៉ាងអាណោចអាធម៌ដោយធើ្វទុកប្រកាច់ នឹងត្រដរ​ខ្យល់ សូមបញ្ចាក់ថា ជនរង គ្រោះមុនពេលកើតហេតុមានសុខភាពល្អធម្មតា ប៉ុន្តែទុកអ្នកជំងឺចោលអស់រយៈពេល (២០ម៉ោង)ឲ្យគ្នាឈរតោងរហូតដល់ដាច់ខ្យល់ស្លាប់។​

មនុស្ស​ជាច្រើន​គិតថាពេទ្យ​ទេវតានឹងជាកន្លែង​ដែលទទួ​ល​ព្យាបាល​ជំងឺ​នៅពេលដែលប្រជាពលរដ្នជួប​បញ្ហា​ជំងឺ​ទូទៅ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​មន្ទីរ​ខេត្ត​ស្វាយរៀង​បានសម្លាប់ស្រី្ដម្នាក់ដែលកំពុងមានផ្ទៃពោះទៅវិញ ។​

តាមប្រភពដែលទទួលបានអោយដឹងថា លោកប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង លោក ចាន់ ដារ៉ា មនុស្សស្លាប់មួយទាំងមូលបែរជាប្រធានមន្ទីរពេទ្យមិនយកចិត្តទុកដាក់ ខ្វះការបែងចែកវេនប្រចាំការ ការគ្រប់គ្រង់បុគ្គលិកអោយបានម៉ត់ចត់ ប្រើប្រាស់បុគ្គលិកស្ម័គ្រចិត្តដែលគ្មានចំណេះជំនាញ ។

ចុងក្រោយកូនជនរងគ្រោះ សូមសំណូមពរឱ្យលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង ឲ្យជួយរក​យុត្តិធម៌​ជួនគ្រួសាររបស់គាត់ផង នឹងសុំឲ្យប្រធាន មន្ទីរសុខាភិបាលខេត្តស្វាយរៀងជួយចាត់វិធានការយ៉ាងណាចំពោះលោក ចាន់​ដារ៉ា ដែលមិនយកចិត្តទុកដាក់ទៅលើការងារ ៕