Home ពត៍មានថ្មីៗ ពិតជាគ្មានសីលធម៌មែន!នារីអាកាសចរណ៍ម្នាក់បានស៊ែរប្រើពាក្យសម្ដីមិនសមរម្យទៅលើសាកសពដែលបានស្លាប់ដោយការធ្វើអត្តឃាត

ពិតជាគ្មានសីលធម៌មែន!នារីអាកាសចរណ៍ម្នាក់បានស៊ែរប្រើពាក្យសម្ដីមិនសមរម្យទៅលើសាកសពដែលបានស្លាប់ដោយការធ្វើអត្តឃាត

15275

តាមរយៈគណនេយ្យ ឈ្មោះ Ni Na ជាមិត្តភក្តិនារីម្នាក់ដែលបានចងកសម្លាប់ខ្លួនបានចែករំលែករូបភាពដែលបានថត ពីការបង្ហោះរបស់នារី អាកាសចរណ៍ម្នាក់ឈ្មោះ Yu Mi ដែលបានផុសដៀលសពដែលបានស្លាប់ទៅហើយដោយសារតែមានបញ្ហាផ្លូវចិត្ត​ បង្កអោយមានការមិនពេញចិត្តជាច្រើនបានកើតឡើង។

ចំពោះនារី អាកាសចរណ៍ម្នាក់ឈ្មោះ Yu Mi គាត់បានស៊ែរព៌តមាននឹងបានសរសេរឃ្លាដែលគ្មានសីលធ៌មថា៖ « ងាប់ខ្លះទៅ…អ្នកណាគិតថាខ្លួនរស់នៅ គ្មានបានការ គ្មានប្រយោជទេងាប់ទៅ…សំលាប់ខ្លួនទៅ….ផ្លូវស្ទះចង់ងាប់រាល់ថ្ងៃ អោយវាទូលាយតិច ។ »

ក៏ព្រោះតែពាក្យមួយឃ្លានេះធ្វើអោយមិត្តភក្តិនិងអ្នកនៅក្នុងបណ្តាញសង្គមមិនពេញចិត្តបានបញ្ចេញមតិភ្លាមៗថាអោយនារីម្នាក់នោះថា៖ « បើរឿងកើតឡើងលើគ្រួសារអ្នកវិញ អ្នកនឹងដឹង សូមមេត្តានិយាយអោយពិរោះខ្លះទៅ» នារីអាកាសចរណ៍ក៏បានបន្តថា ៖ « កុំភ័យគ្រួសារអញ….អត់មានមនុស្សចឹងទេ…»

ដោយសារតែទ្រាំនឹងទង្វើដែលគ្មានសីលធ៌មរបស់នារីអាកាសចរណ៍នោះ មិត្តភក្តិនៃសពក៏បានបង្ហោះរូបភាពនិងឃ្លាមួយថា «ក្នុងនាមខ្ញុំជាមិត្តភក្តិនៃសពខ្ញុំសង្ឈឹមថា ក្រុមហ៊ុនអាកាសចរណ៌Sky Angkor Airlinesនឹងជ្រើសរើសបុគ្គលិគដែលមានក្រមសីលធម៍ល្អជាងនេះ ព្រោះនារីម្នាក់នេះបានប្រើពាក្យមិនសមរម្យដល់មិត្តរបស់ខ្ញុំដែលបានស្លាប់ទៅហើយដោយមិនដឹងពីហេតុផលច្បាស់លាស់នៃសព នឹងសំណូមពរអោយនារីម្នាក់នេះpostសុំទោសជាសាធារណះ!!!»

ប៉ុន្តែការស៊ែររបស់នារីអាកាសចរណ៍នោះកបានលុបចោលអស់ហើយដែរក៏ព្រោះមានការប្រើពាក្យសម្ដីមិនសមរម្យដាក់នាងច្រើនពេក ហើយនាងក៏បានផុសសូមលើកឡេងទោសជាសាធារណៈផងដែរថា «ញុំពិតជាមានការសោកស្តាយណាស់ នៅខ្ញុំនិយាយមិនសមរម្យពទៅកាន់ សពប្អូនស្រីនឹងទៅកាន់ក្រុមគ្រួរសារគាត់….នាងខ្ញុំពិតជាមិនដឹងសោះថាគាត់ជាជនជាតិខ្មែរទេ…. នាងខ្ញុំគិតថាគាត់ជាជនជាតិផ្សេង…នាងខ្ញុំពិតជាសុំទោសទៅដល់គ្រួរសារ សពផង….នាងខ្ញុំមិនបានតាំងចិត្ត នឹងចេតនានិយាយបែបនេះទេ…នាងខ្ញុំសង្ឈឹមថា បងប្អូននឹងមិនកាន់ទោសនឹងនាងខ្ញុំ…ខ្ញុំសុំអោយសពអហោសិកម្មអោយនាងខ្ញុំផង..នាងខ្ញុំទទួលកំហុសនេះ…..នាងខ្ញុំពិតជាមានការសោកស្តាយខ្លាំងមែនទែននៅពាក្យសំដីបែបនេះ….សូមអភយ័ទោសអោយនាងខ្ញុំផង»។