ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យជាប្តីកំណាចឃោរឃៅម្នាក់រកស៊ីចិញ្ចឹមប្រពន្ធមួយមិនរស់ បង្ខំប្រពន្ធឲ្យចេញទៅរកស៊ីផ្លូវភេទដើម្បីយកលុយមកដោះស្រាយជីវភាពគ្រួសារ ហើយពេលមកផ្ទះវិញប្តីកំណាចសួរប្រពន្ធថា ឯងដេកជាមួយភ្ញៀវ មានឲ្យភ្ញៀវពាក់ស្រោមអនាម័យទេ? ពេលនោះប្រពន្ធបានឆ្លើយត្រង់ថា មានភ្ញៀវខ្លះមករួមភេទប្រើប្រាស់ស្រោមអនាម័យ ខ្លះទៀតមិនប្រើស្រោមអនាម័យ ធ្វើឲ្យប្តីខឹងទះកំផ្លៀងប្រពន្ធ១ដៃ និងបានយកច្រវាក់មកដាក់ជើងប្រពន្ធហើយទាញហែកជើងប្រពន្ធ រួចយកអង្រែបុកគ្រឿងធ្វើទារុណកម្មវាយក្បាលជង្គង់ប្រពន្ធសងខាង និងបុកចំប្រដាប់ភេទបន្ថែមទៀត។ មិនតែប៉ុណ្ណោះ ថែមទាំងយកដែកកេះដុតរោមប្រដាប់ភេទ ហើយយកផ្លែឡាមមកឆូតដៃប្រពន្ធទាំងសងខាងទៀតផង ។
ជនសង្ស័យជាប្តីកំណាចឃោរឃៅរូបនេះឈ្មោះ ហ៊ាង ស៊ាងខេង អាយុ៥១ឆ្នាំ ជាកម្មករជៀរជ័រកៅស៊ូ។ ចំណែកប្រពន្ធរងគ្រោះ ឈ្មោះ ស.ផ.ល អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធមិនទាន់រៀបការ ដោយជនសង្ស័យជាប្តី ជាពោះម៉ាយកូន១ និងស្ត្រីរងគ្រោះជាមេម៉ាយកូន១ដូចគ្នាហើយបានយកគ្នាមិនបានរៀបការទេបាន៣ឆ្នាំ មកហើយ។
ស្ត្រីរងគ្រោះបានបន្តថា លុះម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ប្តីបានដេកលក់ នាងបានលួចស្រាយច្រវាក់បាន ក៏ដើរចុះពីលើផ្ទះដោយថ្នមៗមកពួនក្នុងព្រៃចំការដំឡូង។លុះមកដល់ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានដឹងពីករណីនេះ ក៍ចុះទៅកន្លែងកើតហេតុ និងបានចាប់ខ្លួនជនសង្ស័យជាប្តីកំណាចឃោរឃៅរូបនេះទៅចាត់ការតាមច្បាប់។
ប៉ុន្តែអំពើហឹង្សារសាហាវយង់ឃ្នងនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទៅធ្វើអន្តរាគមន៍ចាប់បុរសជាប្តីចិត្តព្រៃផ្សៃនេះនៅល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំការកៅស៊ូវាល៧០ ក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ បញ្ជូនទៅឲ្យអយ្យការអមសាសាដំបូងខេត្តចាត់ការតាមច្បាប់ ។
ចំណែកស្ត្រីរងគ្រោះជាប្រពន្ធវិញត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះមុខរបួសនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ៕
ប្រភពពី៖TVFB