Home ពត៍មានថ្មីៗ កម្សាន្ត ពិតជាចៃដន្យណាស់!តារាខ្មែរប៉ះជាមួយតារាប្រទេសកូរ៉េ ពិតជាស្រស់ស្អាតមិនចាញ់គ្នា

ពិតជាចៃដន្យណាស់!តារាខ្មែរប៉ះជាមួយតារាប្រទេសកូរ៉េ ពិតជាស្រស់ស្អាតមិនចាញ់គ្នា

757

អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ហើយកញ្ញា ម៉ាក់ សែនសូនីតា ឬ តូតា ជាតារាសម្ដែងខ្មែរមួយរូបដែលស្រស់ស្អាតមិនចាញ់តារាបរទេស ឬ តារាប្រទេសជិតខាងប៉ុន្មាននោះទេ។

ថ្មីៗនេះស្រីស្អាតរាងខ្ពស់ស្រលះសម្បុរសណ្តែកបាយរូបនេះបានធ្វើដំណើរកំសាន្តលំហែរកាយនៅឯប្រទេសកូរ៉េដើម្បីចូលរួមកម្មវិធីឆ្លងឆ្នាំនៅទីនោះមុនឆ្នាំ២០១៩មកដល់។

តែអ្វីដែលជារឿងចៃដន្យនោះកញ្ញា តូតា គ្រាន់តែទៅដល់ទឹកដីកូរ៉េភ្លាមក៏បានជួប នឹងបានថតរូបយ៉ាងជិតស្និតជាមួយតារាចម្រៀងកូរ៉េជាអតីតសមាជិកក្រុម T-ara នាង Jiyoen ដែលបានធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាមួយសម្រស់របស់អ្នកទាំងពីរគឺពិតជាស្រស់ស្អាតមិនចាញ់គ្នានោះទេ គឺម្យ៉ាងម្នាក់។

ចង់ដឹងថារូបសម្រស់ពួកគេប៉ះគ្នាស្រស់ស្អាតយ៉ាងណានោះទស្សនារូបភាពខាក្រោម៖

កញ្ញា តូតា
ជី យ៉ុន T-ara
តូតា និង ជីយ៉ុន