Home ពត៍មានថ្មីៗ កម្សាន្ត ពិតជាប្លែកភ្នែក!តារាស្រីម្នាក់បានលើកយកបទចម្រៀងកូរ៉េ DDU DU DDU DU របស់ក្រុម BlackPink ច្នៃជាមួយភ្លេងបែបបុរាណថៃកុំពុងល្បីខ្លាំង(មានវីដេអូ)

ពិតជាប្លែកភ្នែក!តារាស្រីម្នាក់បានលើកយកបទចម្រៀងកូរ៉េ DDU DU DDU DU របស់ក្រុម BlackPink ច្នៃជាមួយភ្លេងបែបបុរាណថៃកុំពុងល្បីខ្លាំង(មានវីដេអូ)

4425

កម្មវិធីដ៏ល្បីមួយរបស់ប្រទេសកូរ៉ដែលប៉ុស្តិ៍ទូរទស្សន៍ថៃបានទិញសិទ្ធយកមកផលិតបន្តដែលមានឈ្មោះថា «The Mask Singer»​ ហើយកម្មវិធីនេះផងដែរក៏ទទួលការចាប់អារម្មណ៍ខ្លាំងណាស់ដែរនៅប្រទេសថៃនិងប្រទេសក្នុងអាស៊ីរបស់យើងដូចគ្នា។

កាលពីថ្មីៗកន្លងទៅនេះនៅលើកម្មវិធីនេះផ្ទាល់មានតារាស្រីម្នាក់លើកយកបទចម្រៀងកូរ៉េស្រីដ៏ល្បីរបស់ក្រុម BlackPink ដែលមានចំណងជើងថា DDU DU DDU DU ត្រូវបានយកមកកែច្នៃភ្លេងខ្លះៗចេញជាបែបបទចម្រៀង លុគធុង របស់ប្រទេសថៃរួមទាំងមានការបញ្ចេញក្បាច់រាំផងដែរនោះបានធ្វើអោយទស្សនិកជន និងអ្នកចូលរួមទាំងប៉ុន្មានទប់អារម្មណ៍មិនបានក្រោកឈររាំទាំងអស់គ្នា។

តាមរយៈវីដេអូដែលបានបង្ហាញការច្រៀងជាភាសាកូរ៉េនិងកែច្នៃបទភ្លេងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងត្រឹមតែ ប៉ុន្មានថ្ងៃមានអ្នកចូលទស្សនាជាង១លាននាក់ទៅហើយ ជាពិសេសអ្នកចែករំលែកក៏មានច្រើន សូម្បីតែនៅប្រទេសកម្ពុជាក៏មានអ្នកចែករំលែកវីដេអូនេះជាច្រើននាក់។

តោះកុំអោយខាតពេលយូរទស្សនាវីដេអូខាងក្រោម៖