Home ពត៍មានថ្មីៗ ប្លែកៗ ពិតជាប្លែក!មិត្តសម្លាញ់ស្រីៗ៧នាក់ចូលលុយគ្នាទិញផ្ទះទុករស់នៅពេលចូលនិវត្តន៍ និងស្លាប់នៅទីនោះជុំគ្នា(មានវីដេអូ)

ពិតជាប្លែក!មិត្តសម្លាញ់ស្រីៗ៧នាក់ចូលលុយគ្នាទិញផ្ទះទុករស់នៅពេលចូលនិវត្តន៍ និងស្លាប់នៅទីនោះជុំគ្នា(មានវីដេអូ)

88

មិត្តសម្លាញ់ស្រីៗ ៧ នាក់ ដែលរស់នៅខេត្ត Guangzhou ប្រទេសចិន បានសម្រេចចិត្តចូលលុយគ្នាទិញផ្ទះ ទុករស់នៅជាមួយគ្នានៅពេលដែលពួកគេចាស់ចូលនិវត្តន៍ ។ ពួកគេទាំងអស់គ្នាបានរាប់អានគ្នា រយៈពេលជាង ១០ ឆ្នាំមកហើយ ។ រំលឹកដល់អតីតកាលនៅក្នុងឆ្នាំ ២០០៨ ពួកគេបាននិយាយគ្នាលេងថា ពួកគេចង់ទិញផ្ទះដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិ ទុករស់នៅពេលពួកគេចូលនិវត្តន៍នៅ ២០ ឆ្នាំមុខទៀត ។

អ្វីដែលពួកគេនិយាយលេង ក៏បានក្លាយជាការពិត នៅពេលដែលពួកគេទិញផ្ទះនិងដីដែលមានទំហំ ៧០០ ម៉ែត្រការ៉េ នៅទីជាយខេត្ត Guangzhou កាលពីឆ្នាំ ២០១៨ ។ តាមការរៀបរាប់​នៅក្នុងវីដេអូ បានអោយដឹងថា ផ្ទះនេះមាន ៣ ជាន់ បន្ទប់​អង្គុយលេងធ្វើពីកញ្ចក់ ដែលអាចមើល​ឃើញធម្មជាតិ និងចំការតែដ៏ស្រស់ស្អាតបំផុត ។ ជាន់ក្រោមគឺជាបន្ទប់ផ្ទាល់ខ្លួនរបស់ពួកគេ និងចង្ក្រានបាយ បន្ទប់ទឹកធ្វើពីកញ្ចក់ អាងហែលទឹក ហើយគ្រឿងសង្ហារឹមពួកគេទិញពីប្រទេសឥណ្ឌា និង Morocco ។

មិត្តម្នាក់នៅក្នុងចំណោមនោះបាននិយាយថា «ពួកយើងនឹងចំអិនអាហាររួមគ្នា អាំងសាច់នៅទីវាល ពួកយើងនឹងច្រៀងលេង ហើយនឹងបេះបន្លែនៅក្នុងភូមិ » ។ ពួកគេបានបន្ថែមទៀតថា ១០ ទៅ ១៥ ឆ្នាំទៀត កូនរបស់ពួកគេនឹងធំៗអស់ហើយ ដូច្នេះពួកគេសង្ឃឹមថានឹងអាចរស់ជាមួយគ្នាបាន ៕