Home ពត៍មានថ្មីៗ កម្សាន្ត ពិតជាផ្អែមល្ហែមណាស់!បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមមកអ្នកនាង ឱក សុគន្ធកញ្ញា ទៅក្រេបទឹកឃ្មុំដល់ប៉ារីស

ពិតជាផ្អែមល្ហែមណាស់!បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមមកអ្នកនាង ឱក សុគន្ធកញ្ញា ទៅក្រេបទឹកឃ្មុំដល់ប៉ារីស

419

កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ដែលទើបតែបានបញ្ចប់ភាពនៅលីវ ចាប់ផ្តើមជីវិតគ្រួសារថ្មីជាមួយនិងស្វាមី លោក អ៊ឹង សុខលី បានបង្ហាញភាពផ្អែមល្ហែមបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច។

គូស្នែហ៍ថ្មីថ្មោងនេះបានបង្ហាញពីភាពផ្អែមល្ហែមបន្ទាប់ពីដឹកដៃគ្នាចូលរោងជ័យដោយមានចាស់ទុំដឹងលឺទាំងសងខាងបានសម្រេចចិត្តចេញទៅ ក្រេបទឹកឃ្មុំនៅទីក្រុងប៉ារីស បានផ្តិតយករូបភាពដស្រស់ស្អាត និងគួរអោយស្រលាញ់សម្រាប់គូស្វាមីភរិយាថ្មីនេះ។

សម្រាប់កញ្ញា ឱក សុគន្ធកញ្ញា ផ្ទាល់បានបង្ហាញអារម្មណ៍នៅលើគណនេយ្យផ្ទាល់ថា ៖ ការ​មកដល់​ទីនេះ​ជាលើកទីបី​របស់ខ្ញុំ​…!

លើកទីមួយ​ជា​មួយ​អ្នក​ម្តាយ​ជាទី​គោរព

លើកទីពីរជាមួយប្អូនស្រីជាទីស្រលាញ់

លើកទីបីជាមួយស្វាមីបណ្ដូល​ចិត្ត ទាំង​បី​លើកគឺពោរពេញដោយភាពកកក្តៅនិងក្តីស្រលាញ់….។

ខាងក្រោមនេះជារូបភាពដ៏រ៉ូមែនទិកនឹងផ្អែមល្អែមរបស់អាយដលរបស់យើង៖