Home ពត៍មានថ្មីៗ ពិតជាព្រៃផ្សៃណាស់!យាយវាយចៅអាយុ ១៨ ខែ យ៉ាងសាហាវដូចសត្វធាតុគ្មានប្រណីដៃ(មានវីដេអូ)

ពិតជាព្រៃផ្សៃណាស់!យាយវាយចៅអាយុ ១៨ ខែ យ៉ាងសាហាវដូចសត្វធាតុគ្មានប្រណីដៃ(មានវីដេអូ)

413

តាមរយៈវីដេអូបែកធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលបានបង្ហោះដោយគណនេយ្យឈ្មោះ ស៊ីម ចាន់ស៊ី បានធ្វើអោយភ្ញាក់ផ្អើលជាខ្លាំងដោយសារតែក្នុងវីដេអូបានបង្ហាញសកម្មភាពរបស់ស្រ្តីម្នាក់បានវាយកូនក្មេងនៅក្នុងអង្រឹងដោយអំបោសយ៉ាងព្រៃផ្សៃដូចសត្វធាតុ រាល់សកម្មភាពទាំងអស់ត្រូវលយចថតបាននឹងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។

ក្នុងវីដេអូនោះបង្ហាញពីសកម្មភាពរបស់ស្រ្តីចំណាស់ម្នាក់បានធ្វើប្រអំពើហិង្សារទៅលើកូនក្មេងមានអាយុទើបតែ១៨ ខែប៉ុណ្ណោះ ។ ប្រភពអ្នកបង្ហោះវីដេអូបាននិយាយថា៖ «​កុំបន្ទោសអ្នកថតអី បងៗ បើគ្នាមិនថតបាន ភ័ស្តុតាងឯណា មកលាតត្រដាងអំពើរអាក្រក់យាយនិងនេះ ។ ព្រៃផ្សៃម្លេះយាយ ចៅអាយុទើបតែ ១៨ ខែទេបែជាជីដូនវាយធ្វើបាបយ៉ាងសាហាវព្រៃផ្សៃយ៉ាងនេះទៅវិញ ស្ថិតក្នុង ស្រុកកូនមុំ ខេត្តរតនគិរី….»

ខាងក្រោមនេះជាវីដេអូសកម្មភាពរបស់យាយដែលវាយចៅនោះ៖

Posted by សុីម ចាន់សុី on Wednesday, 12 June 2019