Home ពត៍មានថ្មីៗ កីឡា ពិតជាមានចិត្តសប្បុរសធ៌មមែនប្រធានក្លឹប​ភ្នំពេញក្រោន នាំយកថវិកា ២០ម៉ឺនដុល្លារ បរិច្ចាគជូន​មន្ទីរពេទ្យគន្ធបុប្ផា

ពិតជាមានចិត្តសប្បុរសធ៌មមែនប្រធានក្លឹប​ភ្នំពេញក្រោន នាំយកថវិកា ២០ម៉ឺនដុល្លារ បរិច្ចាគជូន​មន្ទីរពេទ្យគន្ធបុប្ផា

294

ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោកឧកញ៉ា ឬទ្ធី សំណាង បាននាំយកនូវថវិកាសប្បុរសធម៌ចំនួន ២០ម៉ឺនដុល្លារ ដែលទទួលបានពីការចូលរួមពីក្រុមហ៊ុនវិនិយោគចិន RSX Investment ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ក៏មានការចូលរួមពីលោកឧត្តមនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។

លោកឧកញ៉ា ឬទ្ធី សំណាង បានបញ្ជាក់ថា «ដោយមានឯកឧត្តម សៅ សុខា ជាប្រធានសហព័ន្ធ សព្វថ្ងៃនេះ យើងកំពុងរៀបចំសកម្មភាពបាល់ទាត់ឲ្យមានការរីកចម្រើន ហើយយើងនឹងគៀងគរវិនិយោគទុនទាំងអស់ ដើម្បីពង្រឹងវិស័យបាល់ទាត់នៅកម្ពុជា និងយកសកម្មភាពបាល់ទាត់ ផ្សាភ្ជាប់ជាមួយការងារសង្គម ដូចជាការងារបរិស្ថាន ការលុបបំបាត់គ្រឿងញៀន និងការផ្សព្វផ្សាយពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ពិសេសចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌ផ្សេងៗទៀតដែលមានការខ្វះខាតតែម្ដង»។

នវមិនមែនជាលើកទីមួយទេ ដែលលោក ឧកញ៉ា ឬទ្ធី សំណាង បាននាំយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា គឺលើកទី៤ហើយ លោកក៏បានប្ដេជ្ញា នឹងព្យាយាមស្វែងរកថវិការួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ឆ្នាំ ទោះបីតិចក្ដី ឬច្រើនក្ដីដើម្បីជួយដល់កុមារព្រោះការព្យាបាលនៅទីនេះ មិនមានការយកថវិកានោះទេ ៕