ក្រុមហ៊ុន Big Hit បានធ្វើការដាក់ស្នើរបស់ពួកគេលើ2019 Grammy Awards!
នេះគឺជាការចូលរួមរបស់ BTS សម្រាប់ពានរង្វាន់ Grammy ឆ្នាំ 2019 ដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី 10 ខែកុម្ភៈឆ្នាំ 2019 នៅមជ្ឈមណ្ឌល Staples ក្នុងទីក្រុង Los Angeles!
ក្រុមតារាចម្រៀងដ៏ល្បីល្បាញនេះបានដាក់ពាក្យសំរាប់បទ “Fake Love” និងអាល់ប៊ុម “Love Yourself: Tear” ក្នុងការប្រកួតចំនួន៦។
សម្រាប់បទចម្រៀង “Fake Love” បានដាក់បញ្ចូលប្រកួតដណ្ដើមពានដូចជា ៖ Record of the Year, Song of the Year, Best Pop/Duo Group Performance and Best Music Video រីឯ Album “Love Yourself: Tear” បានដាក់ប្រកួតដណ្ដើមយកពានAlbum of the Year and Best Pop Vocal Album ។
ពានរង្វាន់ Grammy Awards ដែលត្រូវបានបង្ហាញដោយ The Recording Academy (ក្រុមអ្នកជំនាញផ្នែកតន្ត្រីឈានមុខគេរបស់ពិភពលោក) ត្រូវបានចាត់ទុកថាជាសមិទ្ធផលខ្ពស់បំផុតនៅក្នុងពិភពតន្ត្រី។
អ្នកគាំទ្របានទន្ទឹងរង់ចាំការដាក់ប្រកួតរបស់ BTS នៅលើ Grammys ដែលនឹងត្រូវប្រកាសនៅថ្ងៃទី 5 ខែធ្នូ៕