Home ពត៍មានថ្មីៗ ប្លែកៗ ពិតជារឿងដ៏ហួសចិត្ត!ទាហានកូរ៉េខាងត្បូងម្នាក់សុខចិត្តលួចរត់ចេញបន្ទាយពីដើម្បីមើល ‘Avengers: Endgame’

ពិតជារឿងដ៏ហួសចិត្ត!ទាហានកូរ៉េខាងត្បូងម្នាក់សុខចិត្តលួចរត់ចេញបន្ទាយពីដើម្បីមើល ‘Avengers: Endgame’

465

ទាហានម្នាក់បានអវត្តមានពីបន្ទាយរបស់ខ្លួនធ្វើការប៉ុន្តែមិនមានបំណងចាកចេញទេគឺគ្រាន់តែលួចចេញដើម្បីមើល Avengers: Endgame ប៉ុណ្ណោះ។

ទាហានចំនួន 18 នាក់របស់កងទ័ពអាកាសទី 20 Fighter Wing បានចាកចេញពីមូលដ្ឋានរបស់ខ្លួនដើម្បីបំពេញកាតព្វកិច្ចសេវាសាធារណៈ។ ទាហានមួយក្នុងចំណោមពួកគេបានបាត់ខ្លួនក្នុងការហៅគ្នាដើម្បីប្រមូលផ្ដុំទ័ព ហើយត្រូវបានរកឃើញនៅក្នុងរោងកុនមួយ ទៅវិញ នេះបើតាម WowTV បានរាយការណ៍។

គាត់ត្រូវបានតាមដានដោយខាងកងរាជអាវុធហត្ថបន្ទាប់ពីពួកគេបានសាកសួរដល់អ្នកបើកតាក់ស៊ីតាក់ស៊ីម្នាក់ដែលបានសារភាពថាគាត់បានដឹកទម្លាក់ទាហានម្នាក់នៅរោងភាពយន្ត។ ទាហានម្នាក់នោះត្រូវបានចាប់ខ្លួននៅពេលដែលគាត់ចាកចេញពីរោងភាពយន្ត។

ទាហានម្នាក់នោះបកស្រាយថា ៖ «ខ្ញុំចង់មើលខ្សែភាពយន្ត Avengers ដូច្នេះខ្ញុំបានរត់ចេញពីកន្លែងនោះខណៈពេលដែលយើងកំពុងត្រៀមធ្វើការ»

ប្រភពពី៖ 9GAG