Home ពត៍មានថ្មីៗ កម្សាន្ត ពិតជារំភើបជំនួសក្រុមរាំនារីរបស់កម្ពុជា OMG Girls Dance Crew តំណាងអោយប្រទេសកម្ពុជា ទៅសម្តែងលើឆាកអន្តរជាតិ

ពិតជារំភើបជំនួសក្រុមរាំនារីរបស់កម្ពុជា OMG Girls Dance Crew តំណាងអោយប្រទេសកម្ពុជា ទៅសម្តែងលើឆាកអន្តរជាតិ

78

ចូលរួមអបអរសាទរដល់ក្រុម OMG បានទៅសម្ដែងលើឆាករាំអន្តរជាតិតំណាងអោយប្រទេសកម្ពុជា ដោយបានជាប់វគ្គជំរុះតាមបណ្តាប្រទេស finalist កាលពីការប្រកួតកន្លងទៅថ្មីៗនេះ។ ការប្រកួតវគ្គបន្តនេះនឹងធ្វើឡើងនៅប្រទេស កូរ៉េខាងត្បូង។

តាមរយៈផេកផ្ទាល់របស់ក្រុមនារី OMG Girls Dance Crew បានប្រកាសថា ៖ «សូមប្រកាសថា ពួកយើងក្រុម OMG បានជាប់វគ្គជំរុះតាមបណ្តាប្រទេស finalist ហើយ ពួកយើងនឹងតំណាងអោយប្រទេសកម្ពុជា ដើម្បីសម្តែងលើឆាកអន្តរជាតិ ពួកយើងនឹងខំអោយអស់ពីកំលាំងកាយកំលាំងចិត្ត ព្រោះនេះជាលើកទីមួយសំរាប់ OMG ក៏ដូចជាប្រទេសកម្ពុជា ពួកយើងសូមចែករំលែកសេចក្តីរីករាយនេះជូនអ្នកគាំទ្រទាំងអស់ សង្ឈឹមថានឹងបានការគាំទ្របន្ថែមទៀតពីអ្នកទាំងអស់គ្នា ។ សូមអរគុណទៅ K’ve entertainment and Korea Embassy In Cambodia ផងដែរ And also thankful to The Place Fitness Center for sponsor Practicing room ។»