Home ពត៍មានថ្មីៗ កម្សាន្ត ពិតជារំភើប!នេះហើយជាភាពស្មោះត្រង់របស់សត្វឆ្កែចំពោះម្ចាស់(មានវីដេអូ)

ពិតជារំភើប!នេះហើយជាភាពស្មោះត្រង់របស់សត្វឆ្កែចំពោះម្ចាស់(មានវីដេអូ)

846

អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថាសត្វឆ្កែជាសត្វគួរអោយស្រលាញ់ ឆ្លាត ចេះការពារជាពិសេសគឺវាស្មោះត្រង់នឹងម្ចាស់ទៀតផង ដូចនេះហើយទើបបានជាសត្វឆ្កែជាសត្វដែលសំបូរគេចិញ្ចឹមជាងគេ។

តាមរយៈវីដេអូមួយដែលទទួលបានការចែករំលែកនិងមានអ្នកចូលទស្សនារហូតដល់ទៅជាង ៣១លានមើលក៏ព្រោះតែវីដេអូនោះបានបង្ហាញពីសត្វឆ្កែដ៏ឆ្លាតមួយក្បាលដែលវាបានជួយថែរក្សារនិងរង់ចាំប្រគល់របស់សំខាន់ដែលម្ចាស់វាបានធ្វើជ្រុះដោយអចេត្តនា អោយម្ចាស់វាវិញ។

តាមរយៈវីដេអូបានបង្ហាញពីនារីម្នាក់បានជ្រុះរបស់ចេញពីហោប៉ៅដែលមើលទៅហាក់ដូចជា ID Card ឬក៏អ្វីម្យ៉ាងដែលសំខាន់ ហើយនាងមិនបានចាប់អារម្មណ៍ក៏ជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក៏មានឆ្កែមួយក្បាលបានឃើញរបស់ជ្រុះក៏សម្គាល់បានថាជារបស់ម្ចាស់វាក៏ពាំទុករង់ចាំម្ចាស់វាត្រលប់មកវិញ លុះម្ចាស់មកដល់សត្វឆ្កែមួយក្បាលនោះក៏បានយករបស់ដែលជ្រុះនោះអោយម្ចាស់វាវិញ ទើបធ្វើអោយវីដេអូនោះមានការចាប់អារម្មណ៍ខ្លាំង៕

ទស្សនាវីដេអូខាងក្រោម៖

This clever dog has a big, kind heart! 🐶❤️

This clever dog has a big, kind heart! 🐶❤️

Posted by Daily Mail Australia on Tuesday, 23 October 2018