Home ពត៍មានថ្មីៗ ពិតជាសាហាវព្រៃផ្សៃណាស់!យុវជនម្នាក់ ត្រូវឃាតករ កាប់សម្លាប់ ដល់បន្ទប់ដេក

ពិតជាសាហាវព្រៃផ្សៃណាស់!យុវជនម្នាក់ ត្រូវឃាតករ កាប់សម្លាប់ ដល់បន្ទប់ដេក

436

យុវជនម្នាក់ ត្រូវបានឃាតករ ចូលទៅកាប់សម្លាប់ ដល់លើគ្រែក្នុងបន្ទប់ស្នាក់ នៅ ក្រោយពីជនរងគ្រោះទៅញុំាការអ្នកក្នុងភូមិ រួចបន្តដើរលេងជាមួយគូរស្នេហ៍មិនដឹងថាចូលដេកនៅម៉ោងប៉ុន្មាននោះឡើយ លុះព្រឹកឡើង ក៏ត្រូវឪពុកមា ប្រទះឃើញដេកស្លាប់ឈាមពេញបន្ទប់នឹងមាន ស្នាមកាប់សុះសាច់ទៀតផង។

ហេតុការណ៍ នេះបង្កអោយ មានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ ៧និង៣០នាទីព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ ២០១៩ នៅចំណុច ផ្ទះជួលបើកពេទ្យធ្មេញស្ថិតនៅផ្សារត្រពាំងព្រាយ តាមបណ្តោយ ផ្លូវលេខ ១៥១ ក្នុងភូមិ បឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។

ប្រភពីសាច់ញាតិបានឲដឹងថា សពយុវជនរងគ្រោះដែលត្រូវឃាតករ សម្លាប់នោះ ឈ្មោះធន់ រ៉ាវីន អាយុ ១៩ឆ្នាំ មានលំនៅ ភូមិ ត្រគួន ឃុំក្រឡា ស្រុក កំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃ មករៀនពេទ្យធ្មេញ និងស្នាក់នៅជាមួយ ឪពុក មាឈ្មោះមឿន សុវត្ថា ជាពេទ្យ ធ្មេញនៅចំណុច កើតហេតុខាងលើ ។

ដោយឡែកប្រភពពីអ្នកទៅចោមរោមមើល ហេតុការនោះ បានឲដឹងថា វេលាម៉ោង ប្រមាណ៧យប់ យុរជនរូបនោះ បានធ្វើដំណើរទៅហូមការអ្នកភូមិ នៅក្បែរនោះ ជំនួសឪពុកមា លុះនៅវេលាម៉ោងប្រមាណ៩យប់ក៍បានចាកចេញ ត្រឡប់មកផ្ទះវិញហើយ ក៍បានទៅដើរលេង ជាមួយ គូរស្នេហ៍ ដល់យប់ជ្រៅក៍បានត្រឡប់ទៅដេកវិញ។

ចំណែកបើតាមសម្តីរបស់ឪពុកមា បានឲដឹងថានៅព្រឹកមុនពេលភ្ញាក់ផ្អើល មានភ្ញៀវមកធ្វើធ្មេញ និងបានទូរស័ព្ទហៅ គាត់អោយមកបើកទ្វារ នៅពេលដែលរូបគាត់ មកដល់ និងបើកទ្វារ ចូលទៅក្នុងបន្ទប់ជនរងគ្រដេកស្រាប់តែឃើញ ក្មួយដេកស្លាប់ក្នុងថ្លុកឈាមក្បែរគ្រែហើយ ក៍រាយការណ៍ប្រាប់ នគរបាល ទើប បង្កអោយមានការ ភ្ញាក់ផ្អើលតែម្តង ។

ទោះបីជាយ៉ាង គេពុំដឹងថាយុវជននោះ មានរឿងអ្វីនោះ រឺទំនាស់ជាមួយអ្នកណានោះទេ បានជាត្រូវ ឃាតករចូលទៅសម្លាប់ក្នុង បន្ទប់ដេកបែបនេះ តែបើតាមសមត្ថកិច្ច មានការសង្ស័យជារឿង គំនុំ ហើយ អាចផ្តើមចេញពីស្នេហា ត្រីកោណ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញរួមទាំងគ្រូពេទ្យផ្នែកកោសល្យវិច្ច័យកំពុងតែពិនិត្យលើសាកសពជនរងគ្រោះនិងរៀបចំឯកសារប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនិងស្រាវជ្រាវកំណត់មុខសញ្ញាដែលពាក់ព័ន្ធលើករណីខាងលើនេះ ៕