Home ពត៍មានថ្មីៗ ពិតជាសំណាងមែន!ខ្យល់បក់បោកខ្លាំងបាននាំដែកពីលើអគារ៤២ជាន់ធ្លាក់ចំរថយន្តចតចោលមិនចំមនុស្ស

ពិតជាសំណាងមែន!ខ្យល់បក់បោកខ្លាំងបាននាំដែកពីលើអគារ៤២ជាន់ធ្លាក់ចំរថយន្តចតចោលមិនចំមនុស្ស

382

កាលពីម្សិលមិញនេះមានហេតុការណ៍មួយកើតឡើងនៅម្តុំអគារ៤២ជាន់ ដោយមានការធ្លាក់ដែកពីលើអគារ៤២ជាន់មកត្រូវរថយន្តចតចោលខូចខាតជាទម្ងន់ នេះគឺពិតជាសំណាងហើយដែលមិនធ្លាក់ចំអ្នកដំណើរដែលកំពុងធ្វើដំណើរតាមដងផ្លូវ។

តាមរយៈគណនេយ្យឈ្មោះ SaRith Bth បានសរសេររៀបរាប់ថា ៖ « មកពីបាយថ្ងៃត្រង់ ក៏ប្រទះខ្យល់បក់បោកខ្លាំង បានពាំនាំដែកមួយផ្ទាំង ពីលើអាគារមកត្រូវរយន្តចតចោល… ជាសំណាងដែលមិនប៉ះដល់អ្នកធ្វើដំណើរតាមផ្លូវ…ដែលស្តុបបង្អាក់។ សូមប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នាពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានដែលជាប់ផ្លូវសាធារណៈ គ្មានសុវត្ថិភាពទេ ស្ដង់ដាសុវត្ថិភាពក៏មិនដឹងនៅឯណា ។»

នេះមិនមែនជាលើកទីមួយទេដែលមានករណីធ្លាក់ដែកពីការដ្ខានខ្ពស់ៗបែបនេះសង្ឃឹមថាបងប្អូនធ្វើដំណើរតាមដងវិថីមានការប្រុងប្រយ័ត្នខ្ពស់នៅពេលឆ្លងកាត់អគារការដ្ឋានខ្ពស់ៗនៅតាមដងផ្លូវ៕