Home ពត៍មានថ្មីៗ ពិតជាស្ដែងមែន!ករណីគ្រោះថ្នាក់ឧបទ្ទវហេតុ បាក់ស្ពានឈើ បណ្តាលអោយបាត់ខ្លួន យោធិន០២រូបទៅតាមទឹកហូរខ្លាំង(មានវីដេអូ)

ពិតជាស្ដែងមែន!ករណីគ្រោះថ្នាក់ឧបទ្ទវហេតុ បាក់ស្ពានឈើ បណ្តាលអោយបាត់ខ្លួន យោធិន០២រូបទៅតាមទឹកហូរខ្លាំង(មានវីដេអូ)

454

ប្រហែលជាប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកមួយរបស់ “អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង” បានបង្ហោះសារជូនដំណឹងមួយ ទាក់ទង យោធិន០២រូប បានបាត់ខ្លួនមិនទាន់រកឃើញទេ នៅព្រឹកនេះ ក្នុងករណីជួបគ្រោះថ្នាក់ឧបទ្ទវហេតុបាក់ស្ពានឈើ។ ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាកបន្ថែមទៀតថា៖

“សូមចូលរួមសោកស្តាយជាពន់ពេកចំពោះការបាត់បង់យោធិន០២រូបបំរើការងារជួរមុខ ដែលជួបគ្រោះថ្នាក់ឧបទ្ទវហេតុបាក់ស្ពានឈើ វាងស្ពានថ្មថ្មី នៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលពីវេលាម៉ោង ៩ជាងពេលព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយមកទាល់ព្រឹកនេះក៏រកមិនទាន់ឃើញនៅឡើយ។

សូមពុកម៉ែកបងប្អូន ដែលរស់នៅតាមដងទន្លេសេកុង មានឃុំថ្មកែវ ឃុំ សន្តិភាព ឃុំសេកុង និងស្រែសំបូរ ប៉ែកខាងក្រោមសូមជួយស្វែងរក និងសំឡឹងមើលនៅតាមដងទន្លេងផងក្រែងជួបប្រទះ និងសូមរាយការណ៍ជាបន្ទាន់ផង។ លេងទូរសព្ទ័ប្រចាំបញ្ជានែអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង 0977780199 និងលេខរបស់លោកអធិការនគរបាលស្រុក 0883 88 88 56 ! ជនរកគ្រោះមានឈ្មោះ៖ ១_ គីណាក់ ដាលី ភេទប្រុស ២_ សុខ វ៉ាន់ឌី ភេទប្រុស អ្នកទាំងពីរនៅបំរើការ នៅវរកាំភ្លើងធំ ទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១! សូមអរគុណ!”៕

Posted by Vanny Seven on Wednesday, 24 July 2019