Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ពិតជាអស្ចារ្យ!ការតាំងពិព៌ណយន្តហោះលើកដំបូងនៅកម្ពុជាដែលរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ

ពិតជាអស្ចារ្យ!ការតាំងពិព៌ណយន្តហោះលើកដំបូងនៅកម្ពុជាដែលរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ

414

កម្ពុជានឹងរៀបចំកម្មវិធីដ៏អស្ចារ្យលើកដំបូងគឺការតាំងពិព៌ណយន្តហោះដែលនឹងធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង កម្មវិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០១៨នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា គឺជាកម្មវិធីសង្គមមួយ ដែលត្រូវបានរៀបចំឡើង ដោយក្រុមយុវជនកម្ពុជា មកពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ។ ក្រុមយុវជនទាំងនេះ ស្រឡាញ់ និងចូលចិត្តយ៉ាងខ្លាំងនូវជំនាញ និង មុខវិជ្ជា អំពីយន្តហោះអាកាសចរណ៍ បច្ចេកវិទ្យា ការសរសេរកូដវិស្វកម្ម និង វិទ្យាសាស្រ្តជាដើម ។

សម្រាប់ការតាំងពិព៌ណយន្តហោះលើកដំបូងនេះមានការរៀបចំរយៈពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី ១៤ ១៥ និង ១៦ ខែធ្នូ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។ ជាពិសេសនោះកម្មវិធីដែលពុំធ្លាប់មាននៅកម្ពុជានេះទទួលបានការគាំទ្រនឹងពេញចិត្តយ៉ាងខ្លាំងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងសហការរៀបចំពីក្រុមហ៊ុន helistar cambodia និងអង្គការស្ទែមកម្ពុជា ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន សិស្សនិស្សិតកម្ពុជាទាំងអស់ និង សាធារណជន បានឃើញ និងចូលទស្សនាដោយសេរីតាមរយៈការដាក់បង្ហាញយន្តហោះឯកជន private jets និងឧទ្ធម្ភាគចក្រ helicopters ទាំងផ្នែកខាងក្រៅ និង ខាងក្នុងនៃយន្តហោះ ។

ក្រៅពីការដាក់បង្ហាញយន្តហោះនេះក៏មានការដាក់តាំងស្នាដៃទេពកោសល្យកូនខ្មែរ ដែលបានផលិតឧបករណ៍អេឡិចត្រូនិច គ្រឿងយន្ត បច្ចេកវិទ្យា និង ការសរសេរកូដផ្សេងៗជាដើម ។ អ្វីដែលរឹតតែពិសេសនោះគឺមានការប្រកួតធ្វើ និងបង្ហោះយន្តហោះកៅស៊ូ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងបណ្ដុះគំនិតទៅដល់យុវជន សិស្សនិស្សិតកម្ពុជាទាំងអស់ ។

ដើម្បីកុំអោយឱកាសដ៏អស្ចារ្យនេះរំលងផុតនោះសូមយុវជនសិស្សនិស្សិតកម្ពុជាទាំងអស់គួរតែចូលរួមឱ្យបានទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងអំពីយន្តហោះអាកាសចរណ៍ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងវិស័យនេះ អោយមានការរីកចម្រើន ៕