Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ពិតជាអស្ចារ្យជាមួយរថយន្ត​អគ្គិសនី​ខ្នាតធំ ជាស្នាដៃរបស់កូនខ្មែរ

ពិតជាអស្ចារ្យជាមួយរថយន្ត​អគ្គិសនី​ខ្នាតធំ ជាស្នាដៃរបស់កូនខ្មែរ

1826

ស្ថាបនិក​រថយន្ត​អង្គរ លោក ញាន ផល្លឹក ដែលធ្លាប់បានផលិតរថយន្តជាច្រើនគ្រឿង ម៉ូតូកង់បីអគ្គីសនី ជាដើម ជាពិសេសរថយន្តរបស់លោកធ្លាប់បានដាក់បង្ហាញនៅ​ក្នុង​ពីធី​បើក​នៃ​កម្មវិធីបុណ្យ​សមុទ្រ ចំនួន ២ រួច​មក​ហើយ​នៅ​កម្ពុជា។

រថយន្តខ្នាតធំ​ (ឡានក្រុង)​ ប្រើ​ប្រាស់​ថាមពលអគ្គិសនី​បូកជាមួយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ(Solar) ដោយ​ប្រើ​កម្លាំង​( ម៉ូទរ័​ ១៦គីឡូវ៉ាត់)​។ រថយន្ត​ប្រភេទ​ទេសចរណ៍​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​​ចំនួន ២២ នាក់​គិត​ទាំង​អ្នក​បើកបរ។ វា​ត្រូវ​បាន​ផលិត​ដោយ​ដោយ​ដៃ​ផ្ទាល់ ១០០%​ គ្មាន​ពុម្ព​គ្មាន​រោងចក្រ​និង​សម្ភារៈ​ទំនើប​ៗដើម្បី​ដំឡើង​នោះទេ។

នេះជា​លើក​ទី២ហើយ ដែល​រថយន្ត​ប្រភេទ​ខ្នាត​ធំ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​​ដើម្បី​​ឲ្យ​អ្នក​ចូល​រួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ បាន​ស្គាល់​ពី​ផលិត​ផល​ស្នាដៃ​កូន​ខ្មែរ៕

ប្រភពពី៖ Saby