Home ពត៍មានថ្មីៗ ប្លែកៗ ពិតជាអស្ចារ្យណាស់!នៅកម្ពុជាយើងក៏មានកន្លែងទស្សនាកញ្ចុំផ្កាយកាឡាក់ស៊ីរាប់ពាន់ដួងយ៉ាងស្រស់ស្អាតដូចនៅបរទេសផងដែរ

ពិតជាអស្ចារ្យណាស់!នៅកម្ពុជាយើងក៏មានកន្លែងទស្សនាកញ្ចុំផ្កាយកាឡាក់ស៊ីរាប់ពាន់ដួងយ៉ាងស្រស់ស្អាតដូចនៅបរទេសផងដែរ

891

ប្រិយមិត្តអាចនឹងធ្លាប់បានឃើញរូបភាពកញ្ចុំផ្កាយកាឡាក់ស៊ីដ៏ស្រស់ស្អាតនៅក្នុងរូបភាពដែលគេបានបង្ហោះនៅលើបណ្តាញសង្គម ប្រព័ន្ធអ៊ីនធឺណែតផ្សេងៗ ប៉ុន្តែរូបភាពទាំងនោះមានតែនៅបរទេសប៉ុន្នោះដែលគេថតបានយ៉ាងស្រស់ស្អាត។ រូបភាពនៃកញ្ចុំផ្កាយកាឡាក់ស៊ីដ៏អស្ចារ្យនោះក៏កើតមានឡើងនៅកម្ពុជាយើងផងដែរតាំងពីយូរណាស់មកហើយ គ្រាន់តែគ្មានភាពល្បីសុះសាយដូចនៅបរទេសនោះទេ។

ចំពោះទីតាំងនៃការមើលឃើញកាឡាក់ស៊ី​ ​ឬ ​កញ្ចុំ​ផ្កាយ​រាប់ពាន់​លាន​ដួង​ ដែល​រះ​នៅ​អវកាស​​ នៅកម្ពុជាយើងគឺមានពីរកន្លែងដែលយើងអាចមើលឃើញគឺនៅ លើ​កំពូលភ្នំ​បូកគោ​ ​និង​ ​លើកំពូល​ភ្នំ​ឱរ៉ាល់​ ​។​ ​

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅរសៀលនះ ឯកឧត្តម​បានជួបជជែកសំណេះសំណាល​ការងារ​​​​ជាមួយលោក ស្រ៊ុន សុភា ជាមគ្គុទ្ទេសក៍ទេសចរណ៍​ប្រចាំ​តំបន់​​សៀមរាប-អង្គរ មួយរូបដែលជាមគ្គុទ្ទសក៏យ៉ាង​ស្ទាត់ជំនាញក្នុងការ ដើរជាមួយ ភ្ញៀវទេសចរ ធំៗនៅ​លើ​នាវាទេសចរណ៍ធំៗ​តាមដង​ទន្លេមេគង្គ ហើយលោក សុភា បាននាំដំណឹងអំពីការចាប់អារម្មណ៍​របស់ភ្ញៀវ​ទេសចរ​ធំៗ ទៅលើការទស្សនាកាឡាក់ស៊ីពីលើភ្នំបូកគោ នៅខេត្តកំពត និងនៅលើកំពូលភ្នំ​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើតាម​​​​​​លោក សុភា រឿងដ៏អស្ចារ្យមួយនេះបានកើត​​មាន​​​​នៅកម្ពុជាជា​​យូរណាស់មក​​ហើយដែរអ្នក​ស្រាវជ្រាវ​​​វិទ្យាសាស្ត្រខ្លះ​​បានដឹង តែហាក់មិនទាន់មាន​ភាពល្បី​សុះសាយ​​នៅឡើយ លោកថាការមើលឃើញកញ្ចុំផ្កាយ​កាឡាក់ស៊ី រាប់ពាន់​លាន​ដួង​ដែលរះនៅអវកាស គេអាចមើលឃើញតែពីរកន្លែងប៉ុណ្ណោះ គឺលើកំពូលភ្នំបូកគោ ម្តុំវាលស្រែមួយរយ និងលើកំពូលភ្នំឱរ៉ាល់ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះគឺជារឿងដ៏អស្ចារ្យ និងអច្ឆិរិយៈ​ដ៏ល្អមួយ​សម្រាប់កម្ពុជា ដែលនេះគឺជា​ផលិតផល​ទេសចរណ៍ថ្មី១ដ៏ទាក់ទាញឯកឧត្តម​​​​​​​​​​បាន​​បន្តថា ហ្វូងផ្កាយមីលគីវេ( Milky Wayនេះ មានរូបរាង​ល្អចម្លែកខុស​ពីផ្កាយ​ធម្មតា ដែលមនុស្សមិនអាច​មើលឃើញ​ញឹកញាប់ ក្នុងពេលរាត្រីឡើយ មានតែ​ទីទួលខ្ពស់​ដូចជា​ភ្នំបូកគោជាដើម ទើបអាចមានឱកាស​បានមើល​ឃើញ​​។​

លោក សុភា បានបញ្ជាក់ថា នៅចន្លោះខែមករាដល់ខែឧសភា ផ្កាយនេះ​រះក្នុង​ចន្លោះ​ម៉ោង២ភ្លឺដល់ម៉ោង៤ភ្លឺ។ រីឯពីខែមិថុនាដល់ខែធ្នូ វារះក្នុងចន្លោះពីម៉ោង៩យប់ ដល់ម៉ោង១២កណ្តាលអធ្រាត្រ និងរះនៅទិស​អាគ្នេយ៍​តែមួយគត់។

ឯកឧត្តម​​​​​​​​​​រដ្ឋមន្ត្រីបានអំពាវនាវដល់​ភ្ញៀវទេសចរ​​ជាតិ-អន្តរជាតិ សូម​សាកល្បងទៅទស្សនា​នូវទស្សនីយភាពដ៏អច្ឆរិយនេះឱ្យបានច្រើនកុះករ ហើយក៏​សូម​អំពាវនាវ អោយក្រុមហ៊ុនសុខា​​បូកគោ រៀបចំ​​សម្បទា​​​​​ទេសចរអោយបានល្អសមរម្យ គ្របគ្រាន់នៅចំណុចគោលដៅទេសចរណ៍​នោះ​ដើម្បី​បំរើ​សំណូមពរ​ដល់ទេសជាតិនិង អន្តរជាតិ ៕