Home ពត៍មានថ្មីៗ កម្សាន្ត ពិតជាអស្ចារ្យ!អ្នកជំនាញផាត់មុខកម្ពុជាម្នាក់បានបង្ហាញស្នាដៃការផាត់មុខនាងអប្សរាយន្តស្រស់ស្អាតខ្លាំង

ពិតជាអស្ចារ្យ!អ្នកជំនាញផាត់មុខកម្ពុជាម្នាក់បានបង្ហាញស្នាដៃការផាត់មុខនាងអប្សរាយន្តស្រស់ស្អាតខ្លាំង

626

តាមរយៈផេកផ្លូវការរបស់អ្នកជំនាញផាត់មុខដ៏ល្បីនៅកម្ពុជាគឺ កញ្ញា ម៉ូលីតា ហៅ Apple ឬផេក Apple love Makeup Gallery បានបង្ហោះរូបភាពជនជាតិបរទេសគ្រោងឈុត អប្សរាយន្ត ជាមួយនឹងការផាត់មុខយ៉ាងស្រស់ស្អាតសឹងតែដូចរូបគំនូ។

ផេករបស់កញ្ញា ម៉ូលីតា ហៅ Apple បានសរសេររៀបរាប់ថា៖ «អប្សរាយន្ត រូបភាពផ្លូវការ សូមបញ្ចេញនៅថ្ងៃនេះ កុំអោយបងប្អូនចាំយូ ដោយការគោរពនិងក្តីស្រលាញ់សំរាប់មាតុភូមិកំនើតនៃខ្ញុំ ទៅដល់ណាកុំភ្លេចប្រាប់គេថាយើងខ្មែរ អប្សរា ជាតំនាង នៅភាពទន់ភ្លន់ តែមិនទន់ជ្រាយ សូមជូនរូបភាពនេះសំរាប់កំសាន្តភ្នែក ពីខ្ញុំ ម៉ូលីតា ហៅ Apple»

អ្នកចម្បាំងអប្សរា ជាការបង្កើតរបស់ខ្ញុំនិងគូសជារូបរាងដោយ ILLUSKA ដោយសុគន្ធកន្និកា រូបថតដ៏ស្រស់ស្អាតទាំងនេះត្រូវបានថតដោយអ្នកថតរូបដែលមានទេពកោសល្យ Dillon Morningstar ជាមួយនិងតារាម៉ូដែល Hannah Charli Hueston  កញ្ញា ម៉ូលីតា ហៅ Apple បញ្ជាក់៕