Home ពត៍មានថ្មីៗ ពិតជាអស្ចារ្យ!!! ការបើកសម្ភោធជាផ្លូវការកន្លែងថែទាំរថយន្តដ៏ល្អបំផុតដំបូងនៅកម្ពុជា ស្រស់ស្អាតទីធ្លាធំនិងមានផាសុកភាព!

ពិតជាអស្ចារ្យ!!! ការបើកសម្ភោធជាផ្លូវការកន្លែងថែទាំរថយន្តដ៏ល្អបំផុតដំបូងនៅកម្ពុជា ស្រស់ស្អាតទីធ្លាធំនិងមានផាសុកភាព!

1935

បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាយើងសន្ទុះនៃការជឿនលឿនលើគ្រប់វិស័យគឺមានការស្ទុះឡើងយ៉ាងឆាប់រហ័ស ជាពិសេសសំណង់អគារខ្ពស់ៗបានរីកដុះដាលជាច្រើន ប្រជាជនក៏មានការចេះដឹងច្រើនពីបច្ចេកវិទ្យាច្រើន ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាក៏មានច្រើន សូម្បីតែរថយន្តប្រើប្រាស់នាបច្ចុប្បន្នក៏មាន  បច្ចេកវិទ្យាទៅទំនើបៗ មិនធម្មតាផងដែរ។

សម្រាប់អ្នកដែលមានយានយន្តប្រើប្រាស់ជៀសមិនផុតឡើយ​ ពីការស្វែងយល់ដឹងបន្ថែមទៀតសម្រាប់ការថែទាំយានយន្តរបស់ខ្លួន។ ទោះបីជាបច្ចុប្បន្នមានយានដ្ឋាន មជ្ឈមណ្ឌលថែទាំយានយន្តមានការរីកដុះដាលច្រើនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចបំពេញតំរូវការរបស់អតិថិជន អោយបានសព្វគ្រប់ជ្រុងជ្រោយឡើយ។

ថ្មីៗនេះមានការបើកសម្ភោធ Project Center បានបើកសម្ភោធជាផ្លូវការនាថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ នេះ ដែលជាមជ្ឈមណ្ឌលថែទាំរថយន្តដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា ហើយខុសប្លែកពីកន្លែងដ៏ទៃ ត្រង់ថា Project Center  អាចផ្ដល់ជូនទាំងសេវាកម្មលាងសម្អាត ថែទាំរថយន្តដ៏ល្អបំផុត  សេវាកម្មប្ដូរប្រេងម៉ាស៊ីន ដែលប្រើប្រាស់ជាមួយនឹងប្រេងម៉ាស៊ីនលំដាប់ថ្នាក់លេខ១​មកពីប្រទេសកូរ៉េ​ ម៉ាក SK ZIC ការត្រួតពិនិត្យរថយន្តជាដើម។ ជាពិសេស​ខណៈពេលដែលកំពុងរង់ចាំសេវាកម្មរថយន្ត​​ លោកអ្នកក៏អាចទទួលបានបទពិសោធន៍ថ្មី ដែលមាននៅហាង Roasted Coffeeដែលគ្រប់កែវកាហ្វេទាំងអស់ឆុងឡើង ប្រកបដោយស្តង់ដារដែលបង្កើនរសជាតិកាហ្វេរឹតតែឆ្ងាញ់ មានកន្លែងអង្គុយរង់ចាំធំទូលាយមានផាសុកភាព និងមានបន្ទប់តាំងបង្ហាញផលិតផលផងដែរ។

សម្រាប់អបអរសាទរការបើកសម្ភោធជាផ្លុវការ Project Center ក៏មានPromotion ជាច្រើនសម្រាប់ផ្ដល់ដល់អតិថិជនជាពិសេសរយៈពេលបីខែជាប់គ្នា ។ ចំពោះប្រូម៉ូសិនពិសេសជាងច្រើននៅ Project Center គិតចាប់ពីថ្ងៃបើកសម្ភោធពេញមួយខែ ទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការប្ដូរប្រេងម៉ាស៊ីន នៅខែទីពីរបន្ទាប់ពីការបើកសម្ភោធទទួលបានការបញ្ចុះតម្លៃ ១៥% ហើយមួយវិញទៀតការប្ដូរប្រេងម៉ាស៊ីននៅខែទីបីបន្ទាប់ពីការបើកសម្ភោធទទួលបានការបញ្ចុះតម្លៃ ១០% អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះរាល់ការប្តូរប្រេងម៉ាស៊ីននឹងទទួលបានការលាងសម្អាតរថយន្តជាមួយផលិតផលដែលមានគុណភាពលេខ1ជាសកល ដោយមិនគិតថ្លៃ ។

គោលបំណងតែមួយគត់ដែលបង្កើត Project Center នេះឡើងគឺដើម្បីផ្តល់ភាពងាយស្រួលនិងអត្ថប្រយោជន៍បន្ថែមទៀតជូនដល់អតិថិជន។​ អ្វីដែលកាន់តែពិសេសProject Centerបានផ្តោតទៅលើចំនុចសំខាន់ៗ​បី​ ៖

– សេវាកម្មថែទាំរថយន្តល្អបំផុតប្រកបដោយគុណភាពនឹងតម្លៃសមរម្យ បើធៀបទៅនឹងតម្លៃទីផ្សាររបស់យើងនាពេលបច្ចុប្បន្ននេះ

– ផលិតផលមានគុណភាពខ្ពស់​​ ស្តង់ដារលំដាប់ថ្នាក់ពិភពលោក​ ទទួលស្គាល់និងលក់ដាច់ជាងគេនៅបែកខាងរុស្សី

– ផ្តល់ទំនុកចិត្តខ្ពស់​​ និងសេវាកម្មរហ័សទាន់ចិត្តជូនដល់អតិថិជនទាំងអស់ដែលបានអញ្ជើញមក​ Project Center

សម្រាប់ទីតាំងទំនាក់ទំនងៈ ទីក្រុងរណបជ្រោយចង្វារ ផ្លូវអូស៊ីអាយស៊ី [OCIC] សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ [ ខាងជើងរង្វង់មូលព្រហ្មបាយ័នប្រហែល 650ម៉ែត្រ ៕

ផែនទីទីតាំង ៖ Project Center