Home ពត៍មានថ្មីៗ កម្សាន្ត ពិតជាអស្ចារ្យ! Mariah Carey ក៏ចូលរួមលេង​ Bottle Cap Challenge នឹងប្រើវិធីប្លែកគេផងដែរ

ពិតជាអស្ចារ្យ! Mariah Carey ក៏ចូលរួមលេង​ Bottle Cap Challenge នឹងប្រើវិធីប្លែកគេផងដែរ

91

ថ្មីៗនេះមាន Challenge ថ្មីមួយដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់តារាល្បីៗនៅលើពិភពលោក គឺ Bottle Cap Challenge ដែលជាការលេងរវែរទាត់គម្របដបឱ្យជ្រុះដោយមិនអោយធ្លាក់ដបទឹក។ ចំពោះ Challenge ថ្មីនេះមានអ្នកល្បីៗចូលរួមលេងដូចជា John Mayer, Joason Statham, Ellie Goulding, Diplo, Max Holloway និង Donnie Yen ចូលរួមធ្វើ Challenge នេះ។

ប៉ុន្តែដោយឡែកសម្រាប់កំពូលតារាស្រីជើងចាស់ Mariah Carey បានធ្វើឱ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង បានចូលរួមលេង Bottle Cap Challenge នេះផងដែរតែនាងប្រើប្រាស់វិធីផ្សេងដើម្បីអោយគម្របដបជ្រុះយ៉ាងងាយដោយមិនបាច់ប្រើជើងទាត់ដូចគេ។ ពិតណាស់សម្រាប់តារាស្រីម្នាក់នេះបានបង្ហោះវីដេអូចូលក្នុងបណ្តាញសង្គម Twitter ផ្ទាល់របស់នាង ដោយការស្រែកសម្លេងណោតខ្ពស់របស់គាត់អោយរបូតគម្របនោះ។

ស្របពេលគ្នានេះដែរ វីដេអូនេះបាននិងកំពុងតែល្បីពេញបណ្តាញសង្គម ហើយមនុស្សម្នាសុទ្ធសឹងតែមានការភ្ញាក់ផ្អើលនូវសម្លេងស្រែកដ៏ខ្ពស់របស់នាង។

តោះដើម្បីបញ្ជាក់ច្បាស់ទស្សនាវីដេអូខាងក្រោម៖