Home ពត៍មានថ្មីៗ ពិតទេថារដ្ឋាភិបាលរបស់យើងនឹងបង្កើតអោយមានរថភ្លើងលើអាកាសដំបូងនៅកម្ពុជា?

ពិតទេថារដ្ឋាភិបាលរបស់យើងនឹងបង្កើតអោយមានរថភ្លើងលើអាកាសដំបូងនៅកម្ពុជា?

120

ពិតណាស់ប្រទេសកម្ពុជាបច្ចុប្បន្នគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយទទួលបានការចូលរួមវិនិយោគជាច្រើនពីបរទេសពិសេសនោះគឺចិនតែម្ដង ទើបធ្វើអោយប្រទេសយើងមានអគារខ្ពស់ៗ មានសំណង់ប្លែកៗជាច្រើនផងដែរ។

 

ថ្មីៗនេះតាមរយៈផេកមួយឈ្មោះថា Cambodia and phnom penh skyline បាននិយាយថា​ ៖ «រដ្ឋាភិបាលបានបញ្ចប់ការសិក្សាបឋមលើគំរោង រថភ្លើងលើអាកាស លើទឹកប្រាក់ ៩០០ លានដុល្លារពីកណ្តាលទីក្រុងភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិ។ ផ្លូវ ដែកលើអាកាស ២១ គីឡូម៉ែត្រនឹងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានការកកស្ទះចរាចរណ៍ខ្លាំងនិងជួយដោះស្រាយការកកស្ទះទីក្រុង។ ជាពិសេសនោះសម្រាប់គោលដៅនៃកាលបរិច្ឆេទដែលបានកំណត់គឺនៅឆ្នាំ ២០២០ ខែ២ ដោយសហការណ៍គ្នារវាង #PPST រដ្ឋាភិបាលកម្ពុជា និង #AST Jica Japan ។ »

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាចំពោះគម្រោងមួយនេះនៅទីក្រុងភ្នំពេញរបស់យើង?