Home ពត៍មានថ្មីៗ កម្សាន្ត ពិតទេថា កញ្ញា មាស សុខសោភា ជិតចូលរោងការ?

ពិតទេថា កញ្ញា មាស សុខសោភា ជិតចូលរោងការ?

506

ថ្មីៗនេះតារាល្បីៗមួយចំនួនបានបើកចំហរឿងស្នេហា ជាពិសេសបានបើកបង្ហាញមុខគូស្នេហ៍ដល់មហាជនទូទៅបានដឹង ដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពនោះទេ។ ជាក់ស្តែង​តារាចម្រៀង​មាស សុខ​សោភា​ដែល​លាក់បាំង​រឿង​មាន​ស្វាមី​ច្រើន​ឆ្នាំ ពេល​នេះ​លែង​ខ្វល់ ហើយ​កាន់តែ​បើកចំហ ។ ទោះ​បី​ជា​បែប​នេះ​ក្តី​អ្នក​នាង​មាស សុខ​សោភា នៅ​តែ​មាន​ប្រជាប្រិយភាព​ដដែល ។

តារាចម្រៀង​មាស សុខ​សោភា ទើបតែ​បង្ហាញ​ប្ដី​ជា​អាណិកជន​ខ្មែរ នៅ​កា​ណា​ដា លោក​អិុត រ៉ា​ដា តាម​រយៈ​ការ​ថត MV ជាមួយ​បុរស​ដែល​មាន​ជំនាញ​ខាង​ពេទ្យ​នេះ បទ «Every Where Together»​ដែល​ថត​នៅ​៣​ប្រទេស គឺ​អា​ឡឺ​ម៉​ង់ បារាំង និង​កា​ដា​ណា ។ អ្នកគាំទ្រ​សរសើរ​ថា អ្នក​ទាំង​ពីរ​ពិតជា​សក្តិ​សម​គ្នា​ខ្លាំង​ណាស់ ។

ទោះជា​យ៉ាងណា​ក្តី ការ​បង្ហាញ​ភាព​ផ្អែមល្ហែម​របស់​មាស សុខ​សោភា និង​ស្វាមី នេះ មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ តែ​វា​ដល់​ពេលវេលា​ដែល​ពួក​គេ​ជិត​ដល់​ថ្ងៃ​រៀប​ការ​តាម​ប្រពៃណី​ខ្មែរ ទើប​សម្រេចចិត្ត​សាង​អនុស្សាវរីយ៍​ស្នេហ៍​ឲ្យ​បាន​កាន់តែ​ច្រើន​ទុកជា​មុន​សិន ។

កញ្ញា មាស សុខ​សោភា បាន​លើក​ហេតុផល​ថា នាង​បាន​រៀប​ការ​ជាមួយ​ប្ដី​ម្ដង​រួច​ទៅ​ហើយ កាលពី​ឆ្នាំ​២០០៨ ដោយ​គ្រាន់តែ​បំពាក់​ចិញ្ចៀន​ឲ្យ​គ្នា​នៅ​ព្រះ​វិហារ​មួយ​នៅ​កា​ណា​ដា តាម​បែប​សាសនា​គ្រឹ​ស្ត ។ ចាប់តាំងពី​ពេល​នោះ​មក សោភា មិន​ដែល​កំណត់​ពេលវេលា​ជាក់លាក់​ក្នុង​ការ​រៀប​ការ​ទេ ។ ប៉ុន្ដែ​តាម​រយៈ​ការ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ប្ដី​កាន់តែ​ខ្លាំង ទាំង​នៅ​ក្នុង និង​ក្រៅ​ស្រុក​មក បញ្ជាក់​ថា សោភា ជិត​ដល់​វេលា​គ្រង​ឈុត​កូនក្រមុំ​ហើយ ។

ប្រសិនបើ កញ្ញា ​មាស សុខ​សោភា រៀប​ការ​មែន​នោះ​មហាជន​ពិតជា​អបអរសាទរ ៕