យន្តហោះឯកជនធុន Falcon 50 បានដាច់ខ្លួនជាពីរកំណាត់ ខណៈដែលវាធ្វើការចុះចតខុសបច្ចេកទេសនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក។
ហេតុការណ៍នេះបានបណ្តាលឲ្យ អ្នកបើកយន្តហោះចំនួន ០២នាក់បាត់បង់ជីវិត តាមការបញ្ជាក់ពីអាជ្ញាធរអាមេរិក មានមនុស្សទាំងអស់ ០៤នាក់ នៅលើយន្តហោះនោះ។ អ្នកដែលស្លាប់នោះមានម្នាក់ស្លាប់នៅនឹងកន្លែងរីឯម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ចំពោះមនុស្ស២នាក់ទៀតដែលគូស្វាមីភរិយារងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។
តាមរបាយការណ៍បានបញ្ជាក់ថាហេតុការណ៍នេះបណ្តាលមកពីយន្តហោះនោះចុះចតហួសហើយបានធ្លាក់ចេញពីផ្លូវរហូតដាច់ជាពីរកំណាត់៕