Home ពត៍មានថ្មីៗ ពុទ្ធោ!កូនប្រុសតិរិច្ឆានហ៊ានគម្រាមកាប់ម្ដាយខ្លួននៅក្នុងផ្ទះកោសជប់ខ្យល់

ពុទ្ធោ!កូនប្រុសតិរិច្ឆានហ៊ានគម្រាមកាប់ម្ដាយខ្លួននៅក្នុងផ្ទះកោសជប់ខ្យល់

1706

ភ្នំពេញ៖ កូនប្រុសចិត្តតិរិឆ្ឆានម្នាក់ហ៊ានយកដាវសាំម៉ូរ៉ៃដេញកាប់ម្តាយបង្កើតខ្លួនឯងនៅក្នុងផ្ទះកោសជប់ខ្យល់បណ្តាលអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅតាមបណ្តោយផ្លូវ៣៧១ ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅលើកំណាត់ផ្លូវ៣៧១ក្នុងផ្ទះម៉ាស្សាមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជយ័ ។មុនពេលកើតហេតុគេឃើញបុរសជាកូនខាងក្រោមមានគ្នា២នាក់មកឈប់ម៉ូតូនៅមុខផ្ទះបន្ទាប់មកក៏បានឃើញជនដៃដល់កាន់ដាវសាំម៉ូរ៉ៃរួចអូសដៃស្ត្រីជាម្តាយចេញមកក្រៅហើយភ្ជង់កម្តាយជាប់បំរុងនិងចាក់សម្លាប់ក្រោយពេលទារលុយពីម្តាយទៅទិញថ្នាំញៀនជក់មិនបាន។ស្ត្រីជាម្ដាយភ្លាមៗនោះក៏បានរត់គេចអោយគេជួយហើយចូលទៅក្នុងផ្ទះម៉ាស្សា តែទោះជាយ៉ាងណាជនដៃដល់បានចូលទៅតាមហើយយាដៃបំរុងនិងកាប់សម្លាប់ម្តាយរបស់ខ្លួនចោល ប៉ុន្តែការប៉ុនប៉ងខាងលើមិនបានសម្រេចនោះទេដោយសារមានការជួយជ្រោមជ្រែងពីសំណាក់ កម្លាំងអាវុធហត្ថសហការណ៏ជាមួយនគរបាលខណ្ឌមានជ័យនិងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលបឹងទំពុន២ បានរំដោះស្ត្រីជាម្ដាយបានដោយសុវត្ថិភាព រីឯជនល្មើសដែលជាកូនតិរិឆ្ឆានត្រូវបានកងកម្លាំងសមត្ថកិច្ចវាយខ្នោះយកទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕

ប្រភពពី៖ TVFB