Home ពត៍មានថ្មីៗ ពុទ្ធោតែងខ្លួនដើរលេងម្នាក់ៗស្អាតៗតែមាយាទមិនដូចរូបរាងសោះក្រោយចូលឆ្នាំហើយបីថ្ងៃលើដីសុទ្ធតែសំរាម

ពុទ្ធោតែងខ្លួនដើរលេងម្នាក់ៗស្អាតៗតែមាយាទមិនដូចរូបរាងសោះក្រោយចូលឆ្នាំហើយបីថ្ងៃលើដីសុទ្ធតែសំរាម

661

តំបន់ទេសចរណ៍បីកន្លែងកំពុងប្រជែងសម្រស់គ្នាជាមួយនឹងសំរាមសក្បុសពាសពេញដីបន្ទាប់ពីចូលឆ្នាំហើយរយៈពេលបីថ្ងៃគ្មានចេះជួយសម្អាតបរិស្ថានទាល់តែសោះតែម្ដង។

ការចោលសំរាម មើលទៅដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ។ ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។

សូមមេត្តាប្រជាពលរដ្ឋទាំងអស់មានការចេះយកចិត្តទុកដាក់ចំពោះសម្រាមដែលខ្លួនបានចោលសូមអោយមានកន្លែងដាក់អោយបានត្រឹមត្រូវកុំស្អាតតែរូបខាងក្រៅមារយាទមិនបាន៕