Home ពត៍មានថ្មីៗ ពេលនេះជប៉ុនកំពុងជួបបញ្ហាធំំមួយទៀតគឺកង្វះទឹកស្អាតប្រើប្រាស់

ពេលនេះជប៉ុនកំពុងជួបបញ្ហាធំំមួយទៀតគឺកង្វះទឹកស្អាតប្រើប្រាស់

500

បន្ទាប់ពីគ្រោះទឹកជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃ០៧ខែកក្កដាសប្តាហ៍មុននេះ គិតត្រឹមថ្ងៃនេះបណ្ដាល​ឲ្យ​អ្នក​ស្លាប់​កើន​ដល់ ២០០ នាក់​ហើយ។

 

បន្ទាប់ពីទឹកជំនន់យ៉ាងគំហុកបានហូរកាត់ផ្ដាច់ប្រព័ន្ធទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ យ៉ាងហោចណាស់ផ្ទះចំនួន ២០០​​ ០០០ ខ្នងគ្មានទឹកស្អាតប្រើប្រាស់។

 

អាជ្ញាធរ​និយាយ​ថា “ដោយ​សារ​តែ​បញ្ហា​កង្វះ​ទឹក​ប្រើ​ប្រាស់​នេះ មាន​ន័យ​ថា​ប្រជាជន​មិន​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ដែល​ជា​ហេតុ​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង។ លើស​ពី​នេះ​ទៀត ប្រជាជន​មួយ​ចំនួន​នៅ​តែ​ចចេស​យក​ទឹក​មិន​ស្អាត​មក​លាង​ដៃ ដែល​ធ្វើ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ជំងឺ​ឆ្លង​ផ្សេង​ៗ។”

 

បច្ចុប្បន្ននេះប្រជាជនប្រមាណជា ១០​ ០០០ នាក់ កំពុងស្នាក់នៅបណ្តុះអាសន្នក្នុងសារៀនជាច្រើន៕