Home ពត៍មានថ្មីៗ ពេលនេះមីយ៉ាន់ម៉ាក៏កំពុងទទួលរងនូវគ្រោះទឹកជំនន់ ដែលបង្កក្ដីព្រួយបារម្ភរឹតតែធ្ងន់ធ្ងរ

ពេលនេះមីយ៉ាន់ម៉ាក៏កំពុងទទួលរងនូវគ្រោះទឹកជំនន់ ដែលបង្កក្ដីព្រួយបារម្ភរឹតតែធ្ងន់ធ្ងរ

628

តារយៈការផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨ នេះបានបង្ហាញពីក្ដីព្រួយបារម្ភជាមួយនិងការភ័យខ្លាចរបស់ប្រជាជនប្រទេសមីយ៉ាន់ម៉ានៅពេលដែរទឹកនៅតែបន្តហក់ឡើងកាន់តែខ្លាំងដោយសារតែគ្រោះទឹកជំនន់នៅឯភាគអាគ្នេយ៍​ប្រទេសមីយ៉ាន់ម៉ា ជាទីដែលមនុស្ស​ច្រើនជាង ១៣០,០០០នាក់ ត្រូវបានជម្លៀស​ទៅកាន់កន្លែង​មានសុវត្ថិភាព និងជាច្រើននាក់បាន​បាត់បង់​ជីវិត។ខេត្តចំនួន៤ត្រូវបានទឹកជន់លិច តំបន់ដីស្រែមួយផ្នែកធំក៏ត្រូវបានជនលិច រីឯក្រុមអ្នកជួយ​សង្រ្គោះកំពុងព្យាយាមចូល​ទៅដល់តំបន់​រងគ្រោះ ដោយជិះទូក ដើម្បីផ្គត់ផ្គង់​ស្បៀងអាហារដល់​អ្នកដែលមិនអាចចាកចេញ ឬបដិសេធចាក​ចេញពីផ្ទះរបស់​ពួកគេ។ លើសពីនេះ​ទៅទៀត ការចេញបញ្ជា​ឱ្យជម្លៀសប្រជាជននៅ​តែត្រូវអនុវត្តន៍នៅទូទាំងខេត្ត Bago, Karen, Mon និងខេត្ត Taninthari ដ្បិតខេត្តទាំងនេះ​មានទំនប់វារីអគ្គិសនី​ចំនួន ៣៦កន្លែង។
មនុស្សច្រើន​ជាង ១៣២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់ នៅបណ្ដោះអាសន្ន ហើយ ១២នាក់​ផ្សេងទៀតបាន​ស្លាប់ បើតាមអាជ្ញាធរ​មីយ៉ាន់ម៉ាបានបញ្ជាក់៕

ប្រភពពី៖Freshnews