Home ពត៍មានថ្មីៗ ព្យុះ​កំណាច Son Tinh បានឆកយកជីវិតមនុស្ស២៧នាក់និងបាត់ខ្លួន៧នាក់នៅប្រទេសវៀតណាម

ព្យុះ​កំណាច Son Tinh បានឆកយកជីវិតមនុស្ស២៧នាក់និងបាត់ខ្លួន៧នាក់នៅប្រទេសវៀតណាម

1789

(ហាណូយ)៖ គ្រោះទឹក​ជំនន់ និងគ្រោះរអិល​បាក់​ដី ដែលបង្កឡើង​ដោយ​ព្យុះទីហ្វុង​កំណាច សុនទិញ (Son Tinh) បានសម្លាប់​​មនុស្សកើនឡើងដល់ ២៧នាក់ហើយ ខណៈមនុស្ស​០៧នាក់ទៀតបាត់ខ្លួន និង​​២៦នាក់រងរបួស នៅឯតំបន់​ភាគ​កណ្ដាល និងភាគខាងជើង​​ប្រទេស​​វៀតណាម។ នេះបើតាម​​អាជ្ញាធរ​វៀតណាម ដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

គួរជម្រាបថា បើតាមអាជ្ញាធ​វៀតណាម​ផ្ទះ ២៤៣ខ្នងត្រូវបាន​បំផ្លាញ ហើយ ៦,៩០០ខ្នង​ត្រូវជន់លិច ខណៈសត្វ​ពាហនៈ ៦៥,០០ក្បាល និងមាន់ទាច្រើន​ជាង ១១៥,០០០ក្បាល ត្រូវងាប់។ មិនតែ​ប៉ុណ្ណោះ ដីស្រែ ៦,២០០ហិកតា ក៏ត្រូវបានបំផ្លាញ និង​៨១,០០០ហិកតាត្រូវ​ជន់លិច​ផងដែរ។ដោយហេតុនេះហើយទើបប្រទេសកម្ពុជាយើងទទួលរងឥទ្ធិពលព្យុះនេះដែរទើបមានភ្លៀងធ្លាក់ដោយកន្លែងនិងបណ្តាលអោយមានទឹកជំនន់តាមខេត្តមួយចំនួន៕

ប្រភពពី៖ Freshnews