Home ពត៍មានថ្មីៗ ព្រហើនណាស់!ជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួនជាមួយវត្ថុតាងកែច្នៃគ្រាប់បែកជាច្រើនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ

ព្រហើនណាស់!ជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួនជាមួយវត្ថុតាងកែច្នៃគ្រាប់បែកជាច្រើនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ

358

បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនក្រោយពីសង្ស័យ និងរកឃើញមានគ្រាប់បែកកែច្នៃជាច្រើនគ្រាប់ ដែលជនជាតិចិនរូបនេះស្ពាយជាប់នឹងខ្លួន នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ។

តាមប្រភពមន្ត្រីប៉ូលីលខណ្ឌពោធិ៍សែនជ័យ ថា ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ និងកម្លាំងស៊ីម៉ាក់ បានចាប់ខ្លួនបុរសជនជាតិចិនរូបនេះ នៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាមួយកាបូបពណ៌ខ្មៅ ដោយនៅក្នុងកាបូបនោះ មានគ្រាប់កែច្នៃជាច្រើនគ្រាប់។

យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់វិធានការបន្ដទៀត៕