នៅក្នុងកម្មវិធីល្បីលំដាប់ពិភពលោកThe Voice Kids Ukraine រដូវកាលទី៤ ឆ្នាំ ២០១៧ កន្លងទៅ មានក្មេងស្រីតូចអាយុ១០ឆ្នាំម្នាក់បានឡើងឆាកបញ្ចេញសមត្ថភាពហើយបានធ្វើអោយអ្នកទស្សនាផ្ទាល់និងគណៈកម្មការចំហរមាត់ពេលបានឮសម្លេងក្មេងស្រីម្នាក់នេះដែលមិននឹកស្មានថានាងមានសម្លេងល្អបែបនេះ ជាពិសេសគឺសម្លេងដូចមនុស្សធំពេលនាងច្រៀង។
នាងតូចសម្លេងមនុស្សធំនេះមានឈ្មោះ Daneliya Tulyeshova មកពីប្រទេសកាហ្សាក់ស្ថាន បានលើកយកបទ «Stone Cold» របស់តារាចម្រៀងអាមេរិកអ្នកនាង Demi Lovato ទៅប្រលងនៅប្រទេសអ៊ុយក្រែន។សម្លេងនាងបានទាក់ចិត្តគណៈកម្មការទាំង៤និងអ្នកទស្សនាអោយភ្លឹកស្មារតីមិនជឿថាជាសម្លេងរបស់នាង គ្រាន់បញ្ចេញសំនៀងត្រឹមតែប៉ុន្មានវិនាទីក៏ទទួលបានការគោះប៊ូតុងទាំងអស់តែម្ដង។
តាមរយៈវីដេអូដែលគេផ្សព្វផ្សាយ គេឃើញគណៈកម្មការទាំងអស់ញញឹមបិទមាត់មិនជិតដោយកោតសរសើរចំពោះសមត្ថភាពមិននឹកស្មានរបស់ប្អូនស្រី។ការទទួលបានប៊ូតុងទាំង ៣ ក្នុងវគ្គ Blind Audition នេះជាស្ពាននាំនាងឆ្លងទៅវគ្គបន្តបន្ទាប់ទៀត។ តាមរយៈវគ្គជម្រុះអស់ជាច្រើន នាងតូចធ្វើបានល្អជានិច្ច រហូតឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រ និងទីបំផុតនាងបានក្លាយជាម្ចាស់ពាន The Voice Kids Ukraine ប្រចាំរដូវកាលទី ៤នេះ ដោយមានប្រៀបជាងបេក្ខជនដទៃៗទៀត៕
ចង់ដឹងថាសម្លេងនាងអស្ចារ្យយ៉ាងណាទស្សនាវីដេអូខាងក្រោម៖